ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាឈ្នះមេដាយមាស នាថ្ងៃដំបូង នៃជើងឯកពិភពលោកវ៉ូវីណាម

70

 

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”នាថ្ងៃទី១៨ខែធ្នូ២០១៩ដែលជាថ្ងៃបើកឆាកដំបូងអត្តពលិកកម្ពុជាដណ្តើមមេដាយមាសលើវិញ្ញាសាសម្តែងមេគុនដាវក្រុមនារី។

សម្រាប់កម្ពុជាថ្ងៃដំបូងឈ្នះមេដាយសរុបចំនួន៨គ្រឿងរួមមានមេដាយមាស១គ្រឿងមេដាយប្រាក់៥គ្រឿងនិងមេដាយសំរិទ្ធ២គ្រឿង។ កីឡាករ លី បូរ៉ាមី ទទួលបានមេដាយសំរិទ្ធលើវិញ្ញាសាមេគុនកាំបិតធំយុ កីឡាការិនី ប៉ាល់ ឆរស្មី  ទទួលបានមេដាយប្រាក់លើវិញ្ញាសាមេគុនកាំបិតធំនារីកីឡាករម៉េតសារីនិងកីឡាករម៉េតសុភក្រ្តាទទួលបានមេដាយប្រាក់លើវិញ្ញាសាមេគុនដាវ២នាក់។

ចំណែក  កីឡាករម៉េត សារី និងកីឡាករ ម៉េត សុភក្រ្តា ទទួលបានមេដាយប្រាក់លើវិញ្ញាសាមេគុន ២នាក់ និងកីឡាការិនីហ៊ឹម ដាណេទទួលបានមេដាយសំរិទ្ធលើវិញ្ញាសាប្រយុទ្ធទម្ងន់៤៨គ.ក្រនារីកីឡាករកម្ពុជា២នាក់ទទួលបានមេដាយប្រាក់លើវិញ្ញាសាប្រយុទ្ធដូចគ្នា  ៕

 

អត្ថបទដែលជាប់ទាក់ទង