ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាថៃសម្តែងការសោកស្តាយ ដែលទា ហានខ្លួនបាញ់ច្រឡំសម្លាប់ជនស៊ីវិលមុស្លិម ចំនួន៣នាក់នៅភាគខាងត្បូង

100


បាងកក៖ កងទ័ពថៃកាលពីថ្ងៃពុធ កន្លងទៅនេះបានសម្តែងនូវការសោកស្តាយ បន្ទាប់ពីទាហានខ្លួនបានបាញ់សម្លាប់បុរសមុស្លិម ៣នាក់ នៅក្នុងតំបន់ព្រៃមួយ នៃភាគខាងត្បូងប្រទេស ហើយបានសន្យាថានឹងបើកការស៊ើបអង្កេតមួយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel NewsAsia នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ការប្រកាសការទទួលខុសត្រូវដ៏កម្រពីសំណាក់កងទ័ពថៃនៅពេលនេះ ធ្វើឡើងបីថ្ងៃក្រោយពោល គឺកាលពីថ្ងៃចន្ទ កងកម្លាំងសន្តិសុខបានបាញ់សម្លាប់បុរសបីនាក់ដែលមានអាយុ ២៤ ដល់២៧ ឆ្នាំនៅក្នុងព្រៃមួយក្នុងខេត្តណារ៉ាធីវ៉ាត់ ដោយជឿថាពួកគេជាសកម្មប្រយុទ្ធមុស្លិម។
មេបញ្ជាការនៃតំបន់កងទ័ព ដែលត្រួតត្រាខេត្តភាគខាងត្បូងទាំងបី បានសុំអភ័យទោសចំពោះការពិនិត្យអត្តសញ្ញាណខុស ដែលធ្វើឡើងដោយពួកនាយទាហាន។
លោកឧត្តមសេនីយ៍ឯកថៃ ប៉ូស័ក្តិ ពៅសាវ៉ាត់ បានសារភាពនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទទួលបាននៅថ្ងៃពុធ នេះថា “មនុស្សទាំង ៣នាក់ដែលត្រូវបានបាញ់សម្លាប់ គឺជាអ្នកភូមិមិនមែនជាសកម្មប្រយុទ្ធទេ” ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិលបានរិះគន់ថា ការប្រកាសទទួលខុសត្រូវពីសំណាក់កងទ័ពថៃនេះ គឺគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ ជាក់ស្តែងកន្លងមកពួកគេមិនបានធ្វើអ្វីដែលពួកគេធ្លាប់សន្យានោះទេ។

សូមបញ្ជាក់ថា ៖ ចាប់ពីមានវត្តមានកងទ័ពយោធាថៃនៅតំបន់ភាគខាងត្បូង មានមនុស្សជាង ៧០០០នាក់ត្រូវបានគេដឹងថាបានបាត់បងជីវិត នៅក្នុងការប៉ះទង្គិចគ្នា ដែលភាគច្រើនជាជនស៊ីវិល មានទាំងពុទ្ធសាសនិក និងឥស្លាមសាសនិក៕ ដោយ៖ សំរិត

 

អត្ថបទដែលជាប់ទាក់ទង