ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់រកស៊ីដឹកឈើ បានស្លាប់ ដោយសារដួលម៉ូតូ ហើយឈើ សង្កត់ពីលើ

56

 

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ ពេលជិះម៉ូតូដឹកឈើជាច្រើនដុំ ឆ្លងផ្លូវចុះចំណោតខ្លាំង បណ្តាលឱ្យបាក់បូមដួលសង្កត់ពីលើស្លាប់ នៅវេលាម៉ោង២និង៣៦នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានតាគារ ក្នុងភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ សន ស្រស់ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ករណីមនុស្សដួលម៉ូតូស្លាប់នោះ ដោយសារតែដឹកឈើបេង ដែលមានទិសដៅ ពីស្រុកពេជ្រាដា ឆ្ពោះទៅដំបន់ព្រំដែន ប្រទេសវៀតណាម។ ហើយឈើដែលគេដឹកនោះ មានចំនួន៥ដុំ មានទំងន់ធ្ងន់ ពេលមកដល់ចំណុចកើតហេតុខាងលើនោះ មានស្ថានភាពផ្លូវចុះចំណោតខ្លាំង ហើយម៉ូតូក៏បាក់បូមម៉ូតូផ្នែកខាងក្រោយ បណ្ដាលឱ្យដួលត្រូវដុំឈើសង្កត់ពីលើរហូតដល់ស្លាប់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង