ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងរៀបចំ ព្រឹត្តិការណ៍រាប់ថយក្រោយ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

64

ភ្នំពេញ៖អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា នៅចុងឆ្នាំ២០១៩
នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំពិធីរាប់ថយក្រោយ (Count Down) សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ។
លោកបញ្ជាក់ថា ពិធីនេះនឹងធ្វើនៅពហុកីឡដ្ឋានមរតកតេជោ ដោយចាប់ពីថ្ងៃទី២៧ដល់៣១ធ្នូ។ តាមធម្មតាសម្រាប់ប្រទេស ដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម តែងតែរៀបចំ ឲ្យមានការរាប់ថយក្រោយជានិច្ច។ កម្មវិធីនេះ គឺជាការសាកល្បងមួយ ដើម្បីបង្ហាញពីសក្ដានុពល នៃពហុកីឡដ្ឋានជាតិ ដែលធំនិងទំនើប ជាងគេនៅកម្ពុជា ។
ពហុកីឡដ្ឋាននេះ នឹងក្លាយជាកន្លែងប្រារព្ធពិធីបើក ការប្រកួតកីឡាស៊ីហ្គេមលើកទី២៣ ។ទីនេះ នឹងជាកន្លែងប្រកួត
កីឡាជាច្រើនប្រភេទ ដែលក្រៅពីការប្រកួតបាល់ទាត់ នឹងមានកន្លែងប្រកួតកីឡា ក្នុងសាល(In Door)ជាច្រើនប្រភេទ ។
ពហុកីឡាដ្ឋាននេះ នឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២១ ហើយសម្រាប់ការប្រកួតកីឡាជាតិ លើកទី៣ នាឆ្នាំ
២០២០នឹងប្រារព្ធធ្វើ នៅពហុកីឡដ្ឋានមរតកតេជោ ៕

អត្ថបទដែលជាប់ទាក់ទង