ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិន សារដ្ឋ ឈ្នះដោយសារគូប្រកួត រក្សាទម្ងន់មិនបាន

74

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនាយប់ថ្ងៃទី២១ធ្នូអ្នកប្រដាល់រិន សារដ្ឋក្លិបកងទ័ពជើងទឹកបានទទួលជ័យជំនះដោយស្វ័យប្រវត្តិដោយសារតែគូប្រកួតរបស់ខ្លួនសល់ពិសិដ្ឋក្លិបកុសលកីឡា

រក្សាទម្ងន់មិនបាន។

ទោះជាយ៉ាងណាក៏អ្នកប្រដាល់ទាំង២រូបនេះត្រូវតែប្រកួតគ្នាហើយលទ្ធផលនៃការប្រកួតយ៉ាងណាៗនោះគឺសារដ្ឋ

​បានទទួលជ័យជំនះដោយស្វ័យប្រវត្តិ  ។

តាមពិតប្រសិនបើទម្ងន់ពួកគេស្មើគ្នានោះក៏ពិសិដ្ឋមិនមែនជាដៃគូរបស់សារដ្ឋដែរ ។ការប្រកួតមិនទាន់បានពាក់

​កណ្ដាលទឹកទី១ផងជង្គង់របស់សារដ្ឋអុកចំពោះពិសិដ្ឋមួយទំហ៊ឹងធ្វើឲ្យសល់ ពិសិដ្ឋសន្លប់ក្រោកលែងរួចតែម្ដង ។សារដ្ឋបាន

​ទទួលកៅអីសម្រាប់ឡើងទៅប្រកួតនៅវគ្គជម្រុះជុំទី២ទៀតឯពិសិដ្ឋខ្ទាតចេញពីការប្រកួតត្រឹមនេះ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ៊ុង កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងបានប្រកួតឈ្នះអ្នកប្រដាល់នូវ ដារ៉ូក្លិប

​អាណាចក្រគុនខ្មែរដោយពិន្ទុទាំងត្រដាបត្រដួស ។

អ្នកប្រដាល់ទាំ២រូបនេះហាក់ដូចខឹងគ្នាពីពេលណាមកយ៉ាងអញ្ចឹងគ្រាន់តែស្នូរជួងនៃការប្រកួតទឹកទី១បន្លឺឡើង

ពួកគេចាប់ផ្ដើមវាយប្រហារគ្នាដោយមិនញញើតដៃ ។ដារ៉ូវ៉ៃចេញច្រើនតែមិនសូវចំគោលដៅចំពោះកំសត់វ៉ៃចេញមួយៗតែ

​ចំគោលដៅបានយ៉ាងល្អ ។

បន្ទាប់ពីប្រកួតចប់ទឹកទី៣អ្នកប្រដាល់អ៊ុង កំសត់បានទទួលជ័យជំនះដោយពិន្ទុនិងត្រៀមឡើងប្រកួតបន្តនៅជុំទី

២ទៀត​។ចំពោះនូវ ដារ៉ូហាលអាវត្រឹមនេះហើយ ។ពេកនេះមានអ្ន​កប្រដាល់៤រូបហើយដែលខ្ទាតចេញពីការប្រកួតហើយក៏

​មាន៤រូបដែរដែលបានកក់កៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី២ទៀត ។

ចំពោះការប្រកួតជាមិត្តភាេពជាមួយអ្នកប្រដាល់ថៃវិញនោះលាប រដ្ឋក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យទាត់

អ្នកប្រដាល់ថៃផៃ ង៉ឺន(Phay Ngeun)ឲ្យខូចជើងប្រកួតមិនបានទៀតនៅមុនខ្នូរជួងបញ្ចប់ទឹកទី៣ ។

ចំពោះការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វានើរវាងអ្នកប្រដាល់រួមជាតិវិញនោះធា នុរាជក្លិបម្កុដរាជសីហ៍ប្រកួតចាញ់

ពិន្ទុជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ ។

ធា នុរាជដែលមានរហស្សនាមថាអ្នកលេងជើងកន្ត្រៃហោះនោះបានប្រើស្នៀតនាគវ័ធកន្ទុយវាយប្រហារលើសំ

​នៀងតែមិនបានចំគោលដៅឡើយ ។ជាមួយនឹងការប្រើស្នៀតពិសេសនេះមិនបានផលធា នុរាជប្រើស្នៀតកែងសកស្លាប

​និងកណ្ដាប់ដៃច្រើជាង ។

ចំពោះសំនៀងវ៉ឌចេញមួយៗតែចំគោលដៅបានច្រើនជាង ។បន្ទាប់ពីប្រកួតគ្នា៥ទឹកយ៉ាងតឹងតែងនោះអ្នកប្រដាល់

​ជា សំនៀងបានទទួលជ័យជំនះដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង