ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពាយមេដាយ៧គ្រឿង ត្រឡប់មកពីប្រកួតប៉េតង់ ជើងឯកអាស៊ី នៅប្រទេសវៀតណាម

63

ភ្នំពេញ៖ក្រុមកីឡាករ កីឡាការិនីប៉េតង់កម្ពុជា ដណ្តើមមេដាយមាសប្រាក់និងសំរិទ្ធ ចំនួន៧គ្រឿង ការប្រកួតកីឡាប៉េតង់ជ្រើស
រើសជើងឯកអាស៊ីលើកទី៣ “The 3rd Asian Patanque Championships 2019 Hanoi, Vietnam” នៅប្រទេសវៀតណាម ដែលប្រព្រឹត្តិចាប់ថ្ងៃទី១៧ដល់២៣ ខែធ្នូ ឆ្នាំ២០១៩។
លោកសូ ម៉ៃសុខគា អគ្គលេខាធិការរងសហព័ន្ធ និងប្រធានប្រតិភូ ឲ្យដឹងថា យើងដណ្តើមចំនួន៧គ្រឿង រួមមានមេដាយមាសចំនួន
៥គ្រៀង មេដាយចំនួនប្រាក់១គ្រឿង និងមេដាយចំនួនសំរិទ្ធ១គ្រឿង។ សម្រាប់មេដាយមាសទី១ បានលើកីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា កីឡាករ យ៉ា ចាន់ដារ៉ារិទ្ធ និង កីឡាករ យឹមសុភ័ក្រយកឈ្នះក្រុមកីឡាករថៃ ក្នុងលទ្ធផល១៣ទល់១២ នៅវគ្គផ្តាច់ព្រ័ត្រ ចំណែកមេដាយមាសវិញ្ញាសាវាយ ៣ទល់៣នាក់យុវជន គឺមាន កីឡាករ កុយ ភក្ត្រា កីឡាករ ទីវ រដ្ឋា និងកីឡាករ ជា ហេងឧត្តមរស្មី ក៏ដណ្តើមមេដាយមាសដែរ ដោយឈ្នះកីឡាករថៃ ក្នុងលទ្ធផល១៣ទល់៤នៅវគ្គផ្តាច់ព្រ័ត្រ។
លោកបានបន្តថា មេដាយមាសទី៣វិញ្ញាសា វាយយកពិន្ទុ កីឡាការិនី កែ ឡេង បានឈ្នះកីឡាការិនីថៃក្នុងលទ្ធផល៤២ ទល់២៤ និងមេដាយមាសទី៤កីឡាករ សុខចាន់មានក៏បានយកឈ្នះ កីឡាករថៃដូចគ្នា ក្នុងលទ្ធផល៤៦ទល់៣៤ នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយយកពិន្ទុដូចគ្នា យកឈ្នះកីឡាការិនីម្ចាស់ផ្ទះវៀតណាម និងកីឡាករសុខចាន់មាន ឈ្នះកីឡាករឡាវ ។
មេដាយមាសទី៥ បាន លើក្រុមកីឡាការិនី ហើយមេដាយសំរិទ្ធ ១បានលើកីឡាករ ភាព សុរ៉ាឃឹម ចាញ់កីឡាករថៃ ទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសាវាយយកពិន្ទុ និងមេដាយប្រាក់បានលើវិញ្ញាសាចម្រុះ៣នាក់ បុរស២នាក់ នារី១នាក់៕

អត្ថបទដែលជាប់ទាក់ទង