ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ ជំរុញការបណ្តុះបណ្តាល កីឡាករ-កីឡាការិនីតុងហ្គីលម៉ូដូ សម្រាប់SEA GAMES 2023

74

ភ្នំពេញ៖លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោកបណ្ឌិតប៊ុន ហូសុក ប្រធានសហព័ន្ធកីឡាតុងហ្គីល
ម៉ូដូពិភពលោក បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ២០១៩ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក ចំរើន ចាន់ផល អគ្គលេខាធិការនៃសហព័ន្ធ បាននិយាយថា សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា កំពុងដំណើរការនៅក្នុង អាណត្តិទី៣ ឆ្នាំ២០១៨-២០២២ បាននិងកំពុងតែអនុវត្ត នូវដំណើរការហ្វឹកហាត់ ការបំពេញនូវបេសកកម្មជាច្រើន ដែលចូលរួមបម្រើដល់ ផលប្រយោជន៍សង្គមជាតិ និង បណ្តុះបណ្តាល នូវស្មាតី ឆន្ទៈដល់យុវជនយុវនារី ។
លោកបានបន្តថា យើងមានមុខងារ និងបំពេញបេសកកម្ម ក្នុងការបម្រើលើកកម្ពស់ វិស័យកីឡាការចូលរួមផ្សព្វផ្សាយ នូវសារសំខាន់នៃវិស័យកីឡា និងការរួមចំណែក ក្នុងការអប់រំចរឹតលក្ខណៈល្អ ដល់យុវជនយុវនារី ដោយផ្អែកលើទស្សនៈ នៃការរស់នៅសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។
សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានរៀបចំការប្រកួត កីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩ នាថ្ងៃទី១៩ ដល់២២ ខែធ្នូ ឆ្នាំ២០១៩ដែលមានក្លិបចំនួន៩ ចូលរួម និងកីឡាករ-កីឡាការិនី ចំនួនជិត១០០នាក់ ក្រោមការជួយគាំទ្រ និងឧបត្ថមពីក្រសួងអប់រំយុវជន និងកីឡា។
ចំពោះចូលរួមមានក្លិបតុងហ្គីលម៉ូដូ បាក់ទូក ក្លិបតុងហ្គីលម៉ូដូ អូរឡាំពិក ក្លិបតុងហ្គីលម៉ូដូ នរោត្តម . សាលាបញ្ញាសាស្ត្រអន្តរជាតិ បឹងកេងកង សាលាវេស្ទើនអន្តរជាតិ អង្គការបណ្តុះបណ្តាល នៃក្តីស្រឡាញ់ (ALC) ក្លិបតុងហ្គីលម៉ូដូនាគរាជចតុមុខ និងក្លិបតុងហ្គីលម៉ូដូនរោត្តម៕

អត្ថបទដែលជាប់ទាក់ទង