ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតអធិការ និងអធិការរងប៉ូលិសស្រុកកៀនស្វាយ ២រូបធ្លាក់ខ្លួនឈឺ៖ អធិការឡើងថ្មីយកអំណោយសាកសួរសុខទុក្ខដល់លំនៅស្ថានគាត់និមួយៗ

69

 

កណ្ដាល៖កាលពីព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩នេះលោកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានដឹកនាំមន្ត្រីក្រោមឱវាទទៅសាកសួរសុខទុក្ខដែលមន្រ្តីចូលនិវត្តន៍២រូបដល់លំនៅស្ថានដែលមានជម្ងឺដេកសម្រាកព្យាបាលជម្ងឺនៅលំនៅស្ថានពួកគាត់រៀងៗខ្លួនក្នុងនោះលោកប៉ា សំអិតអតីតអធិការប៉ូលិសស្រុកកៀនស្វាយដែលបានចូលនិវត្តន៍បានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយជម្ងឺលើសឈាមដោយកំពុងដេកសម្រាកព្យាបាលជម្ងឺនៅផ្ទះគាត់ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ និងលោកវ៉ែន វ៉ាន់ថនហៅតាអ៊ួកអតីតអធិការរងប៉ូលិសស្រុកកៀនស្វាយដែលគាត់មានជម្ងឺថ្លើមកំពុងសម្រាកព្យាបាលជម្ងឺលំនៅស្ថានគាត់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល។ក្នុងនោះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានជួយឧបត្ថម្ភនូវថវិកាដល់អតីតអធិការនិងអធិការរងដែលមានជម្ងឺសម្រាកព្យាបាលនៅលំនៅស្ថានគាត់ទាំង២រូបនោះដោយក្នុង១រូបៗទទួលបានថវិកាចំនួន៥០មុឺនរៀលនិងរបស់របរមួយចំនួនទៀតផងដែរនិងសូមជូនពរដល់លោកទាំង២រូបខាងលើខិតខំព្យាបាលជម្ងឺតាមការណែនាំពីសំណាក់លោកគ្រូពេទ្យនិងមើលថែទាំសុខភាពអោយបានល្អប្រសើរផងដែរ។
នៅក្នុងឱកាសនោះដែរ អតីតអធិការប៉ូលិសស្រុកកៀនស្វាយលោក
ប៉ា សំអិត និង លោកវ៉ែនវ៉ាន់ថនហៅតាអ៊ួកអតីតអធិការរងប៉ូលិសស្រុកកៀនស្វាយក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកព្រុំសំណាងអធិការប៉ូលិសស្រុកកៀនស្វាយដែលបានដឹកនាំមន្ត្រីក្រោមឱវាទអតីតកូនចៅចាស់មកសាកសួរសុខទុកុខដល់រូបគាត់ទាំង២រូបដល់លំនៅស្ថានពួកគាត់និមួយៗនិងសូមជូនពរឱ្យមានសុខភាពល្អនិងជោគជ័យការងារដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកកៀនស្វាយ៕

អត្ថបទដែលជាប់ទាក់ទង