ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ បាញ់គំរាមកម្លាំងការិយាល័យគ្រឿងញៀនក៦ ពេលចុះបង្រ្កាបគ្រឿងញៀន

73

 

ភ្នំពេញ៖ ជនសង្ស័យទាំង២នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀននៅម្តុំមុខមន្ទីរពេទ្យលោកសង្ឃ បា​នបាញ់តដៃចំនួន៣គ្រាប់ ទៅលើកម្លាំងការិយាល័យគ្រឿងញៀនក៦ បង្កឲ្យភ្ញាក់ផ្អើលទាំងយប់ នៅជិតផ្សារមាន់អាំង ត្រូវកងកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន ហើយត្រូវបញ្ជូនទៅសាកសួរយកចម្លើយ នៅខាងការិយាល័យគ្រឿងញៀន ក៦ នៅម៉ោងជាង១០យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កងកម្លាំងការិយល័យគ្រឿងញៀន ក៦ បានឲ្យដឹងថា មុនកើតហេតុ គឺកងកម្លាំងសមត្ថកិច្ចបានតាមមុខសញ្ញាជួញដូរគ្រឿងញៀន ប្រមាណជា៥នាក់ ដែលចេញពីម្តុំមុខមន្ទីរពេទ្យលោកសង្ឃ ខណៈពេលកំពុងតាមនោះ ធ្វើឲ្យជនសង្ស័យដឹងខ្លូន ក៏បានជិះម៉ូតូគេចពីកងកម្លាំង ទៅតាមផ្លូវ៥៩៨ រួចបត់មកផ្សារមាន់អាំង លុះបត់បានបន្តិច ជនសង្ស័យបានបត់ម៉ូតូ​ចូលក្នុងផ្ទះ រួចដកកាំភ្លើង បាញ់មកលើកម្លាំងនគរបាលជាច្រើនគ្រាប់ តែមិនត្រូវ ហើយកម្លាំងនគរបាល បានរត់គេចចេញពីគ្រាប់កាំភ្លើង ។ ក្រុមជនសង្ស័យ បានរត់ចូលក្នុងផ្ទះ ហើយត្រូវកងកម្លាំងឡោមព័ទ្ធផ្ទះ ចាប់បាន២នាក់ ដកហូតបានអាវុធខ្លីមួយដើម និងសំបកគ្រាប់ ដែលបាញ់រួចមួយចំនួន។

ជនសង្ស័យដែលប្រើប្រាស់កាំភ្លើង បាញ់តដៃជាមួយសមត្ថកិច្ច ឈ្មោះ គិត ម៉េងលី ភេទប្រុស អាយុជាង២០ឆ្នាំ និង ឈ្មោះ មាស សីលា ហៅអាទាល់ ភេទប្រុស អាយុជាង២០ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង