ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានមេដាយលើសគេនៃ “ពានរង្វាន់តេជោសែន”

186

 

ភ្នំពេញ៖ក្លិបកីឡាហែលទឹករបស់ក្រសួងសាធារណការណ៍និងដឹកជញ្ជូនដណ្តើមបានជើងឯកនៃព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់

ជាតិឆ្នាំ២០១៩”ពានរង្វាន់តេជោសែន”២ឆ្នាំជាប់ៗគ្នាខណៈក្រសួងមហាផ្ទៃរក្សាជើងឯករងនៅមណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឳកាសពិធីបិទការប្រកួតជាផ្លូវការ និងប្រគល់ជ័យលាភីដោយមានអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានៅ មណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម នាល្ងាចថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមមេដាយចំនួន២៦គ្រឿងក្នុងនោះមេដាយមាស១៥គ្រឿង មេដាយប្រាក់៧គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង រីឯក្លិបហែលទឹកក្រសួងមហាផ្ទៃដណ្តើមមេដាយចំនួន១៦គ្រឿង រួមមានមេដាយមាស៧គ្រឿង មេដាយប្រាក់៧គ្រឿង និងមេដាយសំរិទ្ធ២គ្រឿ២ង និងក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុដណ្តើមមេដាយចំនួន២០គ្រឿង គឺមេដាយមាស១គ្រឿង មេដាយប្រាក់៧គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង។

ចំណែកក្លិបហែលទឹកប៉ារ៉ាអូឡាំពិកដណ្តើមមេដាយចំនួន៩គ្រឿង គឺមេដាយមាស៣គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង និងក្លិបហែលទឹកនាគរាជខេត្តកំពង់ចាមដណ្តើមមេដាយចំនួន៧គ្រឿង គឺមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង៕

 

អត្ថបទដែលជាប់ទាក់ទង