ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ធ្វើ​ សកម្មភាព​បាញ់​ តបតមកលេីសម្ថកិច្ចចំនួន​០៤​គ្រាប់

60

ភ្នំពេញ៖អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថាសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) នៃក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតបង្ក្រាបនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ

នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩វេលាម៉ោងប្រហែល២២:៣០នាទីកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦)នៃក្រសួងមហាផ្ទៃបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត​ (ជនសង្ស័យបានធ្វើសកម្មភាពបាញ់តបតមកលេីសម្ថកិច្ចយេីងចំនួន០៤គ្រាប់)​ បង្ក្រាបនៅចំណុចផ្ទះដីឡូត៍លេខ៩០ផ្លូវលេខ៣១៥ក្រុមទី៣៣ភូមិ៧សង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ

ជនសង្ស័យ:

ឈ្មោះ  មាសសិលាហៅសិលាភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរអ្នកបើករថយន្តស្នាក់នៅផ្ទះដីឡូត៍លេខ៩០ផ្លូវលេខ៣១៥ក្រុមទី៣៣ភូមិ៧សង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ

ឈ្មោះគិតម៉េងលីហៅលីភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរនិស្សិតស្នាក់នៅផ្ទះដីឡូត៍លេខ៩០ផ្លូវលេខ៣១៥ក្រុមទី៣៣ភូមិ៧សង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ

វត្ថុតាងចាប់យករួមមានអាវុធខ្លីមួយដើមម៉ាកSIGSOWER P320 មានលេខ58C .164881  បង់មួយគ្រាប់០៦គ្រាប់សំបកគ្រាប់ចំនួន០៤គ្រាប់និងម៉ូតូ០១គ្រឿងម៉ាកHonda Dream C125 ពណ៌ខ្មៅស៊េរី2016 ពាក់ស្លាកលេខភ្នំពេញ1GD- 4729 ដែលមានលេខតួនិងលេខម៉ាស៊ីន: 9567900

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើរួមនិងវត្ថុតាងខាងលើបានប្រគល់ជូនទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) នៃក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់

អត្ថបទដែលជាប់ទាក់ទង