ផ្ទុះអាវុធជាច្រើនគ្រាប់ទាំងកណ្តាលយប់ ចាប់បានជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន


ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាកពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ នៅផ្ទះលេខ៩០ ផ្លូវ៣១៥ ក្រុម៩០ ភូមិ៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យទី១-ឈ្មោះ មាស សិលា ហៅ សីលា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ
រថយន្ត ស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ផ្លូវលេខ៣១៥ ក្រុមទី៣៣ ភូមិ ៧សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ គិត ម៉េងលី ហៅ លី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតស្នាក់នៅផ្ទះដីឡូត៍លេខ៩០ ផ្លូវលេខ៣១៥ ក្រុមទី៣៣ ភូមិ ៧ សង្កាត់
បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ខាងលេីត្រូបានកម្លាំងបានប៉ូលីសតាមប្រមាញ់យូហេីយាញ់ ពាក់ព័ន្ធករណីគ្រឿងញៀន លុះមកដល់យប់កេីតហេតុ ប៉ូលីសបានតាមដានពីក្រោយជនសង្ស័យ ចាប់ពីម្តុំស្ពានអាកាសក្បាល៧មករា ពេលនោះជនសង្ស័យក៏បានជិះម៉ូតូរហូតទៅដល់ស្តុបផ្សារមាន់អាំងដេីម្បីចែកចាយគ្រឿងញៀន ភ្លាមនោះកម្លាំងនគរបាលក៏បានប្រដេញតាមរហូតជនសង្ស័យជិះចូលផ្ទះនិងបានបាញ់ទៅលេីសមត្ថកិច្ចជាចំនួន៤គ្រាប់ទេីបសមត្ថកិច្ចបាញ់ចំនួន១គ្រាប់តបតវិញ។
សមត្ថកិច្ចបានបន្តថា ពេលនោះកម្លាំងនគរបាលឡោមព័ទ្ធនិងសម្រុកចូលចាប់ជនសង្ស័យបានចំនួន២នាក់និងដកហូត អាវុធខ្លីមួយដើមម៉ាក SIGSOWER P320 រួមទាំងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GD 4729 ផងដែរ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌទួលគោកដេីម្បីកសាងសំណុំរឿងបញ្ជូនទៅមន្ទីរប្រឆាំងការជួយដូរគ្រឿងញៀនដេីម្បីចាត់ការតាមច្បាប់៕