ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សពយុវជន ដែលលោតទឹកសម្លាប់ខ្លួន នៅលើស្ពានព្រះមុនីវង្សចាស់ ត្រូវបានក្រុមគ្រួសាររកឃើញហើយ

72

 

ភ្នំពេញ ៖ ក្រុមគ្រួសារមនិងសាច់ញាតិ បានស្វែងរកសពយុវជន ដែលមកទឹកលើស្ពានព្រះមុនីវង្សចាស់ ទាំងយប់ រហូតដល់ព្រឹកទើបឃើញ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូឆ្នាំ ២០១៩ ស្ថិតនៅក្រោមស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ថាង វ៉េងហាន ភេទប្រុស អាយុ១៦ឆ្នាំ ជាកូនទី៣ ក្នុងគ្រួសារមួយ ស្ថិតនៅផ្ទះលេខ១៣៨ តាមផ្លូវបេតុង ខាងក្រោយវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

គួររំលឹកថា កាលពីវេលាម៉ោង ៧និង ២០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើស្ពានច្បារអំពៅចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានយុវជនម្នាក់ជិះម៉ូតូកូនទា ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1CT 2532 បានមកលោតទឹកនៅលើស្ពានព្រះមុនីវង្សចាស់ បាត់ស្រមោលក្រុមគ្រួសាររកមិនឃើញ ទោះខំហៅទូកអ្នកនេសាទរាវរក ។

បើតាមសម្ដីស្ត្រីម្នាក់ឈ្មោះ ងៀង ធីង៉ុកហ៊ីវ ជនជាតិវៀតណាម អាយុ៤៣ឆ្នាំ និងត្រូវជាម្ដាយបង្កើតជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កូនប្រុសរបស់គាត់ បានមានទំនាស់ជាមួយបងប្អូនក្នុងគ្រួសារ ហើយមិនមែនតែលើកទី១នោះទេ ណាមួយកូនប្រុស គាត់ក៏មានជំងឺប្រចាំកាយ ក្រោយមកកូនគាត់ក៏បានជិះម៉ូតូចេញពីផ្ទះ មួយសន្ទុះក្រោយមក គាត់ក៏បានខលតាមទូរស័ព្ទសួរ កូនប្រុសរបស់គាត់ថា នៅណាហ្នឹង កូនប្រុសរបស់គាត់បានឆ្លើយថា គេកំពុងតែអង្គុយនៅលើកាន់ដៃស្ពានច្បារអំពៅ ឮបែបនេះនិយាយលួងលោម តាមទូរស័ព្ទនិងកុំអោយគិតខ្លី ចាំម៉ាក់ទៅយកកូនមកផ្ទះវិញ ពេលដែលគាត់ជិះម៉ូតូមកដល់ស្ពានច្បារអំពៅ ស្រាប់តែឃើញកូនប្រុសអង្គុយលើបង្កាន់ដៃស្ពាន ពិតប្រាកដមែនពេល គាត់ក៏បានស្រែកហៅកូនប្រុសរបស់គាត់ ពេលនោះកូនប្រុសគាត់ លោតចុះក្នុងទឹកបាត់ មិនដឹងថាកូនប្រុស ភ្ញាក់ក៏មិនដឹងរួចចូលទៅក្នុងទឹកតែម្ដង។

ក្រោយកើតហេតុខំហៅទូកអ្នកនេសាទ រាវរកតែនៅតែមិនឃើញហើយ ក៏មិនអស់ចិត្តជួលទូករករហូត ដល់ព្រឹកក៏ឃើញសព កូនប្រុសគាត់មែននៅក្រោមស្ពានព្រះមុនីច្បារ ក្នុងសង្កាត់ច្បារអំពៅទី២ និងហៅឡានដឹកសពយកទៅ ម្កល់នៅវត្តប្រជុំវង្ស នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ធ្វើបុណ្យតាមប្រពៃណី និងអោយនគរបាលមកធ្វើកំណត់ហេតុ ដោយមិនបាមប្ដឹងទៅលើបុគ្គលណានោះទេ គ្រាន់តែអោយនគរបាលធ្វើលិខិតស្នាម ដើម្បីបូជាសពនៅល្ងាចថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០១៩តែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង