ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្តល់ជំនួយឥតសំណង ​ដល់អង្គភាពស៊ីម៉ាក់ គាំទ្រការអនុវត្តគម្រោងបោសសំអាតមីន ​និងសង្គ្រោះជនពិការដោយសារមីន

69

 

ភ្នំពេញ៖ លោក​Yuichi Sugano ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA ) និងលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានចុះហត្ថលេខា​លើកិច្ចសហប្រតិបតិ្តការបច្ចេកទេស​ ដែលJICA នឹងផ្តល់គម្រោងកិច្ចសហប្រតិបតិ្តការបច្ចេកទេសជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់អង្គភាពស៊ីម៉ាក់សម្រាប់រយៈពេល៤ឆ្នាំ និងផ្តល់ថវិកាជាជំនួយឥតសំណង ចំនួន១លាន៧៩ម៉ឺនដុល្លារអាមេរិក ​ដល់អង្គភាពស៊ីម៉ាក់ គាំទ្រការអនុវត្តគម្រោងសមាហណរកម្មការបោសសំអាតមីន ​និងសង្គ្រោះជនពិការដោយសារមីន ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា នៅថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ​ មានកម្មវិធីសំខាន់ពីរគឺ​ ១-ការចុះហត្ថលេខា រវាង​លោក​Yuichi Sugano ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA ) និងខ្ញុំ​លើកិច្ចសហប្រតិបតិ្តការបច្ចេកទេស​ ដែលJICA នឹងផ្តល់គម្រោងកិច្ចសហប្រតិបតិ្តការបច្ចេកទេសជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់អង្គភាពស៊ីម៉ាក់សម្រាប់រយៈពេល៤ឆ្នាំ​ កុម្ភៈ​ ២០២០-កុម្ភៈ​ ២០២៤​។ និង​ ២-​ ការប្រកាសផ្តល់ថវិកាជាជំនួយឥតសំណង ចំនួន១លាន៧៩ម៉ឺនដុល្លារអាមេរិក ​ដល់អង្គភាពស៊ីម៉ាក់ គាំទ្រការអនុវត្តគម្រោងសមាហណរកម្មការបោសសំអាតមីន ​និងសង្គ្រោះជនពិការដោយសារមីន សម្រាប់រយៈពេល៦ខែ ចាប់ពីថ្ងៃទី០១​ មករា-៣០​ មិថុនា​ ២០២០​ ហើយគាំទ្រកម្លាំងអ្នកបច្ចេកទេសជិត៤៥០នាក់។
ជំនួយនេះផ្តល់ជូនរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃគម្រោងថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន។

ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ មានការ​អញ្ជើញចូលរួមជា​សាក្សី​ពីសំណាក់​ ​លោក​ នាយឧត្តមសេនីយ៍​ មាស​ សុភា​ ទេសរដ្ឋមន្ត្រី​ ទទួលបន្ទុកការងារ​ មីន​ យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ និងកងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ​ លោក ខឹម​ សោភ័ណ្ឌ​ ប្រធានក្រុមប្រឹក្សាភិបាលស៊ីម៉ាក់​ និងលោក​ Masahiro Mikami ឯកអគ្គរដ្ឋទូតជប៉ុន​ប្រចាំកម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង