ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិកសីដក់១០៣នាក់ចូល រួមការប្រកួតសីដក់ជើងឯកប្រចាំថ្នាក់ជាតិ២០១៩

82

 

ភ្នំពេញ៖ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកប្រចាំថ្នាក់ជាតិ២០១៩ដែលប្រព្រឹត្តិចាប់ផ្តើម២៣ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នៅវិមានពហុកីឡដ្ឋាន រាជធានីភ្នំពេញ ដោយមានក្លិបចូលរួមចំនួន១០នៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ក្លិបទាំង១០រួមមានក្លិបកីឡាសីដក់ក្រសួងមហាផ្ទៃ ក្លិបកីឡាសីដក់ក្រសួងការពារជាតិ ក្លិបកីឡាសីដក់មជ្ឈមណ្ឌលខ.ភ.ម ក្លិបកីឡាសីដក់វិទ្យាល័យព្រែកស្លែង ក្លិបកីឡាសីដក់មន្ទីរអប់រំខេត្តកណ្តាល ក្លិបកីឡាសីដក់យុវខេមរា ក្លិបកីឡាសីដក់អូឡាំពិក ក្លិបកីឡាសីដក់បានលុង ក្លិបកីឡាសីដក់ដេអិន និងក្លិបកីឡាសីដក់អង្គការមិត្តសម្លាញ់។ ដែលមានកីឡាករ-កីឡាការិនីចំនួន១០៣នាក់ក្នុងនោះកីឡាការិនិ២៩នាក់។
សហព័ន្ធបានដាក់៣វិញ្ញាសាចូលរួមគឺវិញ្ញាសាបុរស៣នាក់ទល់៣នាក់ “កម្រិតក១” មានចំនួន៥ក្រុម វិញ្ញាសាបុរស៣នាក់ទល់៣នាក់ “កម្រិតក២” មានចំនួន១០ក្រុម និងវិញ្ញាសានារី៣នាក់ទល់៣នាក់ មានចំនួន៦ក្រុម៕

អត្ថបទដែលជាប់ទាក់ទង