ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ ពិតជាខ្លាំងមែន

80

ភ្នំពេញ៖ក្លិបកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក នៃការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិនិងពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៣ ឆ្នាំ២០១៩ ខណៈក្លិបកីឡាកាយសម្ព័ន្ធខេត្តក្រចេះ គ្រងតំណែងលេខ២ ដោយសារចាញ់មេដាយប្រាក់ក្រសួង
មហាផ្ទៃមួយគ្រឿងប៉ុណ្ណោះ ។
ការប្រកួតនេះបានចាប់ផ្តើមចាប់ពី ថ្ងៃទី១៩ដល់២៤ខែធ្នូឆ្នាំ២០១៩ នៅសាលបំបូលទូក របស់សហព័ន្ធ។ ក្នុងឳកាលពិធីបិទការប្រកួត លោកវ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក បានអញ្ជើញចូលរួមបំពាក់មេដាយ ដល់ជ័យលាភី។
ក្លិបកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ ដែលគ្រងតំណែងជើងឯកនោះ ដណ្តើមមេដាយមាស៤គ្រឿង និងមេដាយប្រាក់៥គ្រឿង ក្លិបចំពោះក្លិបកីឡាកាយសម្ព័ន្ធខេត្តក្រចេះ ដែលបានជើងឯករង ដណ្តើមមេដាយមាស៤គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ក្លិបកីឡាកាយសម្ព័ន្ធខេត្តកំពង់ឆ្នាំង ដណ្តើមមេដាយមាស៣គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង និងក្លិបកីឡាកាយ
សម្ព័ន្ធខេត្តតាកែវដណ្តើម មេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង។
លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងថា យោងតាមផែនការមេ និងកម្មវិធីប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៣ ឆ្នាំ២០១៩ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រភេទកីឡាកាយសម្ព័ន្ធ នូវហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ចៅក្រម កីឡាករ-កីឡាការិនីឲ្យទទួលបានលទ្ធផលល្អ គុណភាពល្អ គុណផលខ្ពស់ ជាក់ស្តែងដូចជាព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធនាពេលនេះ មានក្លឹបកីឡាកាយសម្ព័ន្ធចំនួន០៩ មកពី៤ រាជធានីខេត្ត បានមកដល់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយមានកីឡាករ-កីឡាការិនីចំនួន៦៤នាក់ ប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងចៅក្រម៤២នាក់ រួមជាមួយមន្ត្រីស្ម័គ្រចិត្តចំនួន១៤នាក់ផង។
លោកបានបន្តថា ផ្អែកតាមការប្រកួតជើងឯក រយៈពេល០៦ថ្ងៃកន្លងមក យើងសង្កេតឃើញថា កីឡាករ-កីឡាការិនី មានការខិតខំប្រ
កួតប្រជែងគ្នាប្រកបដោយក្រមសីលធម៌ គោលការណ៍Fair Play បញ្ចប់ដោយរលូន និងជោគជ័យ។ បើយើងធ្វើការប្រៀបធៀប ជាមួយឆ្នាំមុនៗ
មានការកើនឡើងផ្នែកគុណផល បច្ចេកទេសល្អជាងឆ្នាំមុនៗ ជាពិសេសក្នុងឆ្នាំនេះ សហព័ន្ធសមីបានសហការ ជាមួយអង្គភាពពាក់ព័ន្ធដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបានទម្លាក់កញ្ចប់ថវិកា ដើម្បីឱ្យសហព័ន្ធរៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ និងធ្វើការអភិវឌ្ឍន៍កីឡា ជំនាញឆ្ពោះទៅឆ្នាំ២០២៣ ដោយសាមីសហព័ន្ធ។
សូមបញ្ជាក់ថា កីឡាកកាយសម្ព័ន្ធមាន២ប្រភេទ គឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Gymnastic Aerobic) និងកាយសម្ព័ន្ធអារទីស្ទីក (Gymnastic
Artistic) សម្រាប់ការប្រកួតឆ្នាំនេះ កីឡាកាយសម្ព័ន្ធអារទីស្ទីកមាន៨វិញ្ញាសា និងកាយសម្ព័ន្ធអាអេរ៉ូប៊ិក មាន៥វិញ្ញាសា ៕

អត្ថបទដែលជាប់ទាក់ទង