ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ោ ភារិទ្ធ និង កូឡាប ដាំ នរណាគ្រង ខ្សែក្រវាត់ខារ៉ាបាវ ?

79

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៦៣,៥០គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី២៨ធ្នូ បានឈានដល់ការ ប្រកួតផ្ដាច់ព្រ័ត្រហើយ ។
នេះជាការប្រកួតដ៏តឹងតែងមួយ ដែលគ្រប់រូបសុទ្ធតែត្រូវការឈ្នះដូចគ្នា ។សម្រាប់ការប្រជែង យកតំណែងជើងឯក
ប៉ោ ភារិទ្ធសមាគមប្រដាល់ ក្រសួងកសិកម្ម ត្រូវជួបជាមួយអ្នកប្រដាល់ថៃ កូឡាប ដាំ(Kolap Dam) ។
កាលជួបគ្នាក្នុងវគ្គវិលជុំសន្សំពិន្ទុ ភារិទ្ធ ចាញ់កូឡាប ដាំដោយពិន្ទុតែសម្រាប់ ជំនួបចុងក្រោយនេះ មិនដឹងថាប្រវត្តិ
សាស្រ្តប្រែប្រួល ឬ ក៏ច្រំដែលនោះឡើយ ។ ក្នុងការប្រកួតប្រសិនបើគូប្រកួត វាយលុកខ្លាំងនោះ តែ៣ទឹកកម្លាំងរបស់ភារិទ្ធ
ស្រុតចុះតែម្ដង ។ចំពោះកូឡាប ដាំវិញគេវ៉ៃដោយមិនសម្រុកខ្លាំងនោះទេ តែបើមានឱកាសគេនឹងបញ្ចប់គូប្រកួត ឲ្យសន្លប់យ៉ាងលឿនបំផុត ។
ភារិទ្ធមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៥ដង ចាញ់១២ ដង ។ចំពោះអ្នកប្រដាល់ថៃកូឡាប ដាំវិញនោះគេមាន
ប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៨៩ដង ចាញ់១៥ដង និងស្មើពិន្ទុ ១ដង ។នរណាមានសមត្ថភាព ប្រជែងបានឋានៈជាជើង
ឯកខ្សែក្រវាត់នេះ ។
សូមបញ្ជាក់ថា សម្រាប់ម្ចាស់ខ្សែក្រវាត់ ក្រៅពីខ្សែក្រវាត់ គេបានទទួលពាន និង រង្វាន់លើកទឹកចិត្តចំនួន៤.០០០
ដុល្លារ ចំពោះជើងឯករងបានទទួលពានមួយ និងប្រាក់រង្វាន់ចំនួនចំនួន២.៥០០ដុល្លារ ។ប៉ោ ភារិទ្ធ ឬ កូឡាប ដាំ ជួបសំ
ណាងល្អ ?
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា ជួបជាមួយអ្នកប្រដាល់ថៃ
លូម ឡេង (Loom Leng) ។
កាលជំនួបក្នុងវគ្គវិលជុំសន្សំពិន្ទុ វណ្ណៈប្រកួតចាញ់ពិន្ទុលូម លេង តែសម្រាប់ជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣នេះ
មិនប្រាកដថាលូម លេងជួបសំណាងល្អទៀតនោះឡើយ ព្រោះវណ្ណៈពីមួយថ្ងៃទៅមួយថ្ងៃ គេមានការរីកចម្រើនជានិច្ចមិន
តែប៉ុណ្ណោះកម្លាំងរបស់គេ ក៏អស្ចារ្យទៀតផង ។
វណ្ណៈមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៥៦ដង ចាញ់១៨ដង និងស្មើពិន្ទុ២ដង ។ចំពោះលូម លេងវិញមានប្រវត្តិ
ប្រកួតចំនួន៨៦ដង ឈ្នះ៧០ដង ចាញ់១៥ដង និងស្មើពិន្ទុ១ដង ។លូម លេងជាអ្នកប្រដាល់ដែល ប្រើជើងទាត់បានល្អហើយ
មានអ្នកប្រដាល់ខ្មែរ មិនតិចនាក់ទេ ដែលដែលសន្លប់ដោយសាស្នៀតទាត់ របស់អ្នកប្រដាល់ថៃរូបនេះ ។
នរណាប្រជែងបានចំណាត់ថ្នាក់លេខ៣ ?សម្រាប់ចំណាត់ថ្នាក់លេខ៣ បានទទួលពានមួយជាមួយ នឹងរង្វាន់អមចំ
នួន១.៥០០ដុល្លារ ចំពោះចំណាត់ថ្នាក់លេខ៤វិញ បានទទួលពានមួយដែរ ជាមួយនឹងរង្វាន់លួងចិត្តចំនួន១.០០០ដុល្លារ ។
ចំណាត់ថ្នាក់លេខ៣ ជារបស់ពុយ វណ្ណៈ ឬ ធ្លាក់ទៅក្នុងកណ្ដាប់ដៃលូម លេង ៕

អត្ថបទដែលជាប់ទាក់ទង