ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋនិងព្រះសង្ឃនៅខណ្ឌ៧មករា ស្នើឲ្យអាជ្ញាធរជួយដោះស្រាយ ក្លិនស្អុយពីគំនរសំរាមនៅជុំវិញផ្សារអូឬស្សី និងការបើកអាជីវកម្មដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់

58
No
ភ្នំពេញ៖  ប្រជាពលរដ្ឋនិងព្រះសង្ឃដែលគង់និងរស់នៅក្នុងខណ្ឌ៧មករា បានធ្វើការស្នើសុំអោយអាជ្ញាធរជួយដោះស្រាយ ក្លិនស្អុយពីគំនរសំរាមនៅជុំវិញផ្សារអូឬស្សី និងការបើកអាជីវកម្មដែលធ្វើអោយប៉ះពាល់និងរំខានដល់ការរស់នៅរបស់ពួកគាត់ ។
  ការស្នើសុំបែបនេះរបស់ប្រជាពលរដ្ឋបានធ្វើឡើង កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងវេទិការសាធារណៈ ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅ ពហុកី ឡាដ្ឋានជាតិអូឡាំពិក ខណ្ឌ៧មករា។
     លោក អ៊ំ សាង ដាហ៊ីម ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងប្រលឹត ក្នុងវេទិកានោះ បានលើកឡើងថា កន្លងមកនេះលោកបានទៅផ្ទេកម្មសិទ្ធិ នៅសង្កាត់ខណ្ឌ ពន្ធដាខណ្ឌ ដោយប្រើប្រាស់ពេលរាប់ខែ តែមិនទាន់បានទទួលលទ្ធផលទេ ដូច្នេះលោកស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយពន្លឿនលើការងារ ប្រថាប់ត្រានេះផង កុំឲ្យអូសបន្លាយពេលយូពេក ។ បើទោះបីត្រូវបង់ប្រាក់ប៉ុន្មានក៏ដោយសំខាន់អោយតែបានលឿនទៅតាមការចង់បានរបស់ពួកគាត់ ។
  លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញនឹងយកសំណើ សំណូមពររបស់បងប្អូនទាំងអស់
ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយ ហើយអ្វីដែលដោះស្រាយបានយើងដោះស្រាយភ្លាមៗ ពោលគឺបើសំណើរ សំណូមពរនោះ យើងអាចដាក់បញ្ចូលទៅក្នុងគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ យើងនឹងដាក់បញ្ចូលភ្លាមតែម្តង ។
    លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ  បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងកែលម្អ ការផ្តល់សេវាសាធារណៈរបស់ខ្លួនក្នុងកំណែទម្រង់មួយដ៏ស៊ីជម្រៅ និងជាក់លាក់ ប្រកប ដោយប្រសិទ្ធភាព និងតម្លាភាព ដែលអាចឆ្លើយតបបានទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាក់ស្តែងនៅសាលារាជធានីភ្នំពេញ ក៏ដូចជានៅតាម ខណ្ឌទាំង១៤ យើងបានបង្កើតច្រកចេញ ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ចិត្តនិងកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
អត្ថបទដែលជាប់ទាក់ទង