ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន៖ ដាក់ផែនការ ដល់ចៅសង្កាត់ យកចិត្តទុកដាក់លើការងារសន្តិសុខសណ្តាប់ធ្នាប់

127

ភ្នំពេញ៖ដើម្បីពង្រឹងលើកការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌចំការមនអោយកាន់ល្អប្រសើរឡើងមួយកំរិតទៀតនោះ រួមមានការងារផ្តល់សេវ៉ាសាធារណៈ ការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ លោកថេង សុថុល អភិបាលខណ្ឌចំការមនបានស្នើដល់សមត្ថកិច្ចអាជ្ញាធរនៅតាមសង្កាត់ទាំង៥សង្កាត់ត្រូវរួមគ្នាអនុវត្តនូវគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ អោយមាន ប្រសិទ្ធភាព ខ្ពស់ពោលគឺបញ្ហារៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ និងសម្រួលចរាចរតាមដងមហាវិថីនិងដងផ្លូវក្នុងមូលដ្ឋានខណ្ឌចំការមន ជាពិសេសការងារផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋត្រូវធ្វើអោយបានលឿន និងមានតម្លារភាព ។
ការស្នើអោយមន្ត្រីនៅក្រោមឱវាទចូលរួមអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ និងរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ក៍ដូចជាចូលរួមសម្រួលចរាចរនេះ និងការងារផ្តល់សេវ៉ាសាធារណៈជូនប្រជាជននោះត្រូវបានលោកថេង សុថុលអភិបាលខណ្ឌចំការមនមានមតិលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមននៅសាលាខណ្ឌកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នេះ។
មានមតិនៅក្នុងពិធីនេះដែរលោកអភិបាលខណ្ឌចំការមនក៏បានណែនាំអោយអាជ្ញាធរភូមិសង្កាត់ត្រូវសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការបំពេញភារៈកិច្ចផ្តល់សេវ៉ាសាធារណៈអោយបានឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាហើយមានប្រសិទ្ធភាព ចៀសវាងពួកគាត់មានការថ្នាន់ថ្នាក់។បន្ថែមលើនេះទៀតត្រូវចុះស្រាវជ្រាវជាប្រចាំទៅលើមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀន មុខសញ្ញាចោរកម្ម មួយផ្នែកទៀតត្រួវរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងមហាវិថីនិងតាមផ្លូវនាតំបន់ស្មុកស្មាញ។ ទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក់ត្រូវដាក់វេនគ្នាប្រចាំការដើម្បីចាំទទួលយក នូវសំណូមពរ និង សំណើររបស់ប្រជាជនពេលពួកគាត់មកធ្វើការពិភាក្សាដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើបាន ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌចំការមនថេង សុថុល ក៏បានស្នើអោយប្រជាជនចូលរួមជាមួយជាមួយសមត្ថកិច្ច អាជ្ញាធរដើម្បីរួមគ្នាអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលប់បំបាត់រាល់ល្បែងស៉ីសងគ្រប់ប្រភេទ និងលប់បំបាត់អោយខាងតែបានរាល់សកម្មភាពមានការចែកចាយ ប្រើប្រាស់គ្រឿងញៀននិង គោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា ដើម្បីសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង