ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តូច ទូ ទទួលភ្ញៀវ ប្រេស៊ីល អេលីត សាន់ ទទួលថៃ

86

ភ្នំពេញ៖លើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ ព្រឹកថ្ងៃទី២៩ធ្នូ អ្នកប្រដាល់កម្ពុជាតូច ទូសមាគម
ប្រដាល់ក្រសួងការពារជាតិ ត្រូវជួបតស៊ូជាមួយអ្នកប្រដាល់ ប្រេស៊ីល ប៉ាអូឡូ សេជីអូ(Paolo Sergio) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។
តូច ទូមិនមែនជាអ្នកប្រដាល់ ដែលមានឈ្មោះបោះសម្លេងនោះទេ ហើយគេក៏មិនសូវមានឱកាស បានប្រកួតជាមួយអ្នកប្រដាល់បរទេសដែរ ។គេជាអ្នកប្រដាល់ជើងចាស់មួយរូប ដែលស្ទើរគ្រប់ការប្រកួត គឺប្រកួតជាមួយអ្នកប្រដាល់រួមជាតិ
សូម្បីតែការប្រកួតដណ្ដើមខ្សែក្រវាត់ ក៏គេមិនមានឱកាសដែរ ព្រោះក្នុប្រភេទទម្ងន់របស់គេនេះ ភាគច្រើនជាអ្នកប្រដាល់ដែល
ខ្លាំងៗ ។
ចំពោះអ្នកប្រដាល់ប្រេស៊ីលវិញប៉ាអូឡូ សេជីអូវិញនេះ ជាលើកទី១ ហើយដែលគេឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ។
អ្នកប្រដាល់រូបនេះ ហ្វឹកហាត់នៅប្រទេសថៃ គ្មាននរណាដឹងថាគេ មានសមត្ថភាពប៉ុណ្ណានោះទេ តែលោកថៃ អ៊ូដែលជាអ្នកដឹក
នាំអ្នកប្រដាល់បរទេស មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍អះអាងថា អ្នកប្រដាល់មកពីទ្វីបអាមេរិកឡាទីនរូបនេះ មានកណ្ដាប់ដៃធ្ងន់ ការទាត់ចេញរបស់គេក៏ធ្ងន់ដែរ ។
ប៉ាអូឡូ សេជីអូគេមានប្រវត្តិប្រកួត ចំនួន៤៨ដង ឈ្នះ៣៣ដង និងចាញ់១៥ដង ។ចំពោះអ្នកប្រដាល់កម្ពុជាតូច ទូ
វិញនោះ គេមានប្រវត្តិប្រកួត ចំនួន៦៥ដង ឈ្នះ៥០ដង ចាញ់១៣ដង និងស្មើពិន្ទុ២ដង ។ជំនួបមួយនេះប្រសិនបើតូច ទូអាច
ដណ្ដើមជ័យជំនះ បាននោះគេនឹងមានឱកាសប្រកួត ជាមួយអ្នកប្រដាល់បរទេសច្រើនទៀតជាមិនខាន ។
អេលីត សាន់ក្លិបប៉ែន កាក់គុនខ្មែរត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃហ្វា សាង(Fa Sang) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះ ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយនេះ ជាលើកដំបូងហើយ ដែលគេឆ្លងដែនមកប្រកួតនៅ
ស្រុកខ្មែរ។មិនមាននរណា ដឹងថាអ្នកប្រដាល់ថៃរូបនេះ មានសមត្ថភាពប៉ុណ្ណានោះទេ ហើយបើតាមការឲ្យដឹងពីសំណាក់
លោកថៃ អ៊ូនោះថាហ្វា សាងគេមានការប្រកួតច្រើន នៅក្នុងប្រទេសគេគេមិនមែន ជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេ។
ហ្វា សាងរហ័សរហួនគេល្អ ទាំងការពារល្អទាំងវាយលុក មិនតែប៉ុណ្ណោះគេវ៉ៃ ដោយចិត្តត្រជាក់ តែបើគូប្រកួតធ្វេសប្រ
ហែសនោះ គេនឹងវាយលុកផ្ដាច់តែម្ដង ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៩ដង ចាញ់៨ដងពុំធ្លាប់ប្រកួតស្មើឡើយ ។ចំពោះអ្នកប្រ
ដាល់កម្ពុជាអេលីត សាន់វិញគេ មានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥០ដង ចាញ់ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។អ្នកលេង
ជើងថ្មីអេលីត សាន់អាចយកឈ្នះ អ្នកប្រដាល់ចំណូលថ្មីហ្វា សាងបានឬទេ ?
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ លី ជីនហឺរក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយអ្នកប្រដាល់ សេង សាយ
ក្លិបពន្លឺវិបុល ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៥៤គីឡូក្រាម ។ភួង ពិសិដ្ឋក្លិបខេត្តរតនគីរី ប្រកួតជាមួយអ្នកប្រដាល់ឆាយ មាស
ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ពេជ្រ វិចិត្រក្លិបចលនាយុវជន១២៥៧
គុនខ្មែរ ប្រកួតជាមួយមាស បូរ៉ាក្លិបកណ្ដាប់ដៃដែក ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង