ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្វាយរៀង ជួបកំដៅសាច់ដុំ ជាមួយម៉ាកាវ ត្រៀមជម្រុះពាន AFC-Cup

84

ភ្នំពេញ៖ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជើងឯកម៉ាកាវ Must CPK នាចុងសប្ដាហ៍នេះ នៅទីលាន Urban Village តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ។
តាមការឲ្យដឹងនោះថា ក្រុមទាំងពីរ បានណាត់គ្នាប្រកួត ២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៨-២៩ ខែធ្នូនេះ ។ ការប្រកួតកម្ដៅសាច់ដុំនេះដែរ ធ្វើឡើងស្របពេលក្រុមព្រះខ័នរាជស្វាយរៀង កំពុងត្រៀមខ្លួនប្រកួត វគ្គជម្រុះពានរង្វាន់ AFC Cup 2020 នាខែមករាខាងមុខ ។
បច្ចុប្បន្ននេះក្រុមព្រះខ័នរាជស្វាយរៀង កំពុងបង្កើនការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតជម្រុះពានលំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2020 ដោយត្រូវជួបក្រុមជើងឯករង លីគកំពូលឡាវ Master 7 FC គ្រាដែលជើងទី១ គ្រោងប្រកួតទី២២ ខែមករា នៅពហុកីឡដ្ឋានជាតិ និងប្រកួតជើងទី២ នៅទឹកដីឡាវវិញ នាថ្ងៃទី២៩-មករា ឆ្នាំ២០២០ ៕

អត្ថបទដែលជាប់ទាក់ទង