ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងកំពុងល្បីលើហ្វេសប៊ុក បុរសម្នាក់កាន់កាំភ្លើងភ្ជង់ ជុំរិតទារលុយ ពីប្រជាពលរដ្ឋ ស្ថិតនៅក្នុងដៃព្រះរាជអាជ្ញាហើយ

128

 

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុក ម៉ារី ស្ទឹងត្រែង បានបង្ហោះរូបបុរស២នាក់ ក្នុងនោះមានម្នាក់កាន់កាំភ្លើងនឹងដៃ ភ្ជាប់ជាមួយសំណេរថា បងធំពីរនាក់នេះហើយដែល ដើរតែយកកាំភ្លើងមកជុំរិតទារលុយ ពីប្រជាពលរដ្ឋ ព្រោះគាត់អាងមានខ្សែ មានលុយនឹងមានអំណាច យកកាំភ្លើងភ្ជង់ក្បាលខ្ញុំ ហើយបានដេញខ្ញុំឲ្យទៅប្ដឹងទៀត ហេតុតែគេអីចឹងបានអីចឹង។ សូមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សូមមើលមន្រ្តីពីនាក់នេះផង ដែលតែងតែជំរិតទារលុយពីប្រជាពលរដ្ឋ ដែលរស់នៅស្រែតាចាន់នេះផង ស្ថិតនៅខេត្តស្ទឹងត្រែង។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ខែធ្នូ បានចេញសេចក្តីប្រកាសបញ្ជាក់ថា ពិតជាមានករណីបុរសពីនាក់ បានប្រើប្រាស់អាវុធ គំរាមកំហែង ទៅលើស្រ្តីម្នាក់ កាលពីថ្ងៃទី២១ ខែខែតុលា ឆ្នាំ២០១៩ ហើយពេលនេះសំណុំរឿង ស្ថិតនៅក្នុងដៃព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្ទឹងត្រែង កំពុងចាត់ការតាមនីតិវិធី ព្រោះជនរងគ្រោះ មិនបានដាក់ពាក្យបណ្ដឹង មកស្នងការខេត្តទេ ប៉ុន្តែដាក់ទៅព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដោយផ្ទាល់តែម្ដង ។

យោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ករណីមានជនពីរនាក់ ប្រើប្រាស់អាវុធគំរាមកំហែង ទៅលើប្រជាពលរដ្ឋ ។ ករណីនេះ បានកើតតាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដែលមានមន្ត្រីជលផលមួយរូប ឈ្មោះ វង្ស សាវឿន ភេទប្រុស អាយុ ៤៦ឆ្នាំជនជាតិខ្មែរ មានមុខរបរ ជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងគូកនម្នាក់ទៀត បានដកអាវុធខ្លី១ដើម បានគំរាមកំហែងទៅលើជនរងគ្រោះឈ្មោះ ហ៊ឹម ម៉ារី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មានមុខរបរ ជាអ្នកនេសាទត្រី ។

ចំពោះករណីនេះ ជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹង មកស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែងឡើយ ដោយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ទៅព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តដោយផ្ទាល់ ។ ដោយបច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតនៅក្នុងដៃព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កំពុងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង