ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​បើករថយន្ត​បុក​ទ្រូងផ្លូវ​​ បាក់កស្លាប់ ក្នុងរថយន្តយប់មិញ

303

ភ្នំពេញ៖បុរស​ម្នាក់​បាក់ក​ស្លាប់​ក្នុង​រថយន្ត​ បន្ទាប់ពី​បើករថយន្ត​ម៉ាក​ព្រូស យ៉ាង​លឿនដូចហោះរួចជ្រុលចង្កូត​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹងកាលពីម៉ោងទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុ​ប​មេភ្លើងមហាវិថីព្រះមុនីវង្ស កែង​និង​ផ្លូវ ៣៦០ ក្នុង​សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​
​ជនរងគ្រោះ​ស្លាប់​ឈ្មោះ តាំង វាសនា អាយុ​៣២​ឆ្នាំសង្កាត់ ទូល​សង្កែ ខណ្ឌឫស្សីកែវ​។​
​ ​ប្រភពពី​កន្លែងកើតហេតុ​គេនិយាយថាមុនពេលកើតហេតុខាងលើនេះគេ​ឃើញ​រថយន្ត​ម៉ាក តូ​យូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2Y 7332 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​៣៦០ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​ស្តុ​ប​កែង​និង​មហាវិថី​ព្រះមុនីវង្ស​ក៏​បត់​ឆ្វេង​ដៃ​មិន​បង្អង់ ក៏​ជ្រុល​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ដាច់​ចង្កូត​បោក​ផ្ទប់​ដើមទ្រូង​បណ្ដាលបាក់កក​ស្លាប់​ភ្លាមៗ​មួយរំពេចនៅនឹងកន្លែង​កើតហេតុ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​អ្នកដំណើរ​និង​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍ ខ​ណះ​នោះ​ក៏មាន​យុវជន​ប្រុស​ស្រី​២​នាក់​បាន​រក្សាទ្រព្យ​សម្បត្តិ​របស់គាត់​បាន​ទាំង​លុយ​និង​ទាំង​ទូរស័ព្ទ​។ ដោយ​លុយ​របស់​ជនរងគ្រោះ​ជិត ៤​ពាន់​ដុល្លារ​និង​ទូរស័ព្ទ ២​គ្រឿង ដើម្បី​រក្សាទុក​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​វិញ​។​
​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​វាស់វែង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ ដឹក​យកទៅ​តំកល់ទុក​នៅ​វត្ត​ទួល​អស់លោក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ធ្វើបុណ្យ​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង