ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ទទួលបានផលស្រូវប្រមាណជាង២លា​ន​​​តោន​​ លើផ្ទៃដី ២លាន៧សែនហិកតា

189

ភ្នំពេញ៖ កម្ពុជា មិនទទួល​បា​ននូ​វភា​ពជោ​គ​ជ័យ ក្នុងការនាំអង្ករ១​លា​នតោន​ក៏​ដោយ ក៏ប៉ុន្តែយើងបានស​ល់​ស្រូវ​ និងបានលក់ទៅតា​ម​បណ្តាប្រ​ទេសផ្សេ​ងៗ​ តែទោះយ៉ាងណា កម្ពុជា ទទួលបានផលស្រូវប្រមាណជាង២លា​ន​​​តោន​​ លើផ្ទៃដី ២លាន៧សែនហិកតា​។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូន​និ​ស្សិត​បញ្ច​ប់ការ​សិក្សា មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិ​ទ្យាសាស្ត្រសេ​ដ្ឋ​កិច្ច (RULE) សម្តេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមា​នប្រ​សាសន៍ថា តាមរបាយការណ៍របស់ក្រសួងកសិ​ក​ម្មបាន​ឲ្យដឹងថា យើងទទួលបានផលស្រូវប្រមាណជាង២លា​ន​តោន​ លើផ្ទៃដី ២លាន៧សែនហិកតា ហើយក្នុងនោះស្រូវ​វស្សាមិ​ន​សូវខ្វះ​ទឹក​ប៉ុន្មា​ន​នោះទេ តែសម្រាប់ស្រូវរដូវប្រាំងវិញគឺមា​ន​ការខ្វះ​ខា​តទឹក។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយក​រ​ដ្ឋម​ន្ត្រី នៅតែបន្តការអំពាវនាវ​ឲ្យបងប្អូនប្រជាកសិករធ្វើស្រែតែ​មួយដងបា​នហើ​យ ដើម្បីសន្សំសំចៃទឹក​ទុ​ក។​ ជាមួយគ្នានេះផងដែរ ​សម្តេច​តេជោ ក៏បន្តជំរុ​ញឲ្យប្រជាកសិករនាំគ្នាដាំដំណាំរួមផ្សំផ្សេៗ ​ជំ​នួសវិ​ញ ដូចជាដំណាំអំពៅជាដើម​។​

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាស​ន៍​ថា កន្លងទៅនេះ ទោះបីជាយើងមិនទទួល​បា​ននូ​វភា​ពជោ​គ​ជ័យ ក្នុងការនាំអង្ករ១​លា​នតោន​ក៏​ដោយ ក៏ប៉ុន្តែយើងបានស​ល់​ស្រូវ​ និងបានលក់ទៅតា​ម​បណ្តាប្រ​ទេសផ្សេ​ងៗ​ផងដែរ។ សម្តេចតេជោបន្តថា ការមិនសម្រេចទៅតាមគោ​ល​ដៅនោះ ​ម​កពីយើង “មានមាសហើយខ្វះក្រដាសខ្ចប់” ដូចជាយើងនៅមានការខ្វះរោ​ង​ម៉ាស៊ីន​កិ​នស្រូវ ខ្វះឡសម្ងួត​ស្រូ​វ​ និងខ្វះបច្ចេកទេសកែច្នៃផ្សេ​ង​ៗជា​ដើ​ម។ ដូច្នេះហើយទើបកម្ពុជា​យើ​ងកំ​ពុង​ខិតខំ​ទាក់​ទាញការ​វិ​និ​យោគថ្មី​ៗ បន្ថែម​ទៀត ពីបរទេ​សលើវិ​ស័យនេះ​ ជាពិសេសលើការកែច្នៃ​វ​ត្ថុធាតុ​ដើម ពីផលិតផល​ក​សិក​ម្ម និងការកែច្នៃផលិតផលផ្សេងៗទៀ​ត​ ឲ្យទៅជាផលិតផលសម្រេច ​ព្រ​មទាំងជំ​រុញ​ការវិ​និ​យោគ លើឧស្សាហកម្មបច្ចេកវិទ្យាជាដើ​ម​។

សម្ដេចតេជោ បានថ្លែងថា ការធ្វើស្រូវវស្សា នឹងអាចមិនមានការខ្វះខាតទឹកឡើ​យ​ តែដោយឡែក ការធ្វើស្រូវប្រាំងវិ​ញ​ នៅតំបន់មួយចំនួនមាន កា​រខ្វះខាត​ទឹកប្រើ​ប្រាស់ ដោយសារកន្លែងខ្លះ ទឹកត្រូ​វបាន​រីង​ស្ងួត ។ “ក្រសួងកសិកម្ម ក៏ដូចជាផ្នែកពាក់ព័ន្ធ បានពន្យល់រួ​ចមកហើយ អំពីមូលហេតុអីបានជាស្រូវធ្លា​ក់​ថ្លៃ វាមានមូលហេតុរបស់វា ​ស្រូវធម្មតាដែលវាអត់មានខូចគុណភាពតម្លៃ ​គឺ​នៅតែរក្សាដដែរ ប៉ុន្តែកន្លែងខ្លះគឺថា អាពូជវាអត់សុទ្ធ​ ​ហើយអ​ង្ករវា​បាត់​អីទៅ ដូច្នេះគ្នាអ្នកទិញទៅ នោះជួបការលំបាក ។ មានអ្នកខ្លះឲ្យសម្ដេចធ្វើការកំណត់ថ្លៃស្រូវ ប៉ុន្តែសម្ដេចបានត្រឹមតែជា អ្នកអំពាវនាវប៉ុណ្ណោះដោយយន្តការនៃទីផ្សារ មិនតម្រូវឲ្យរដ្ឋធ្វើការកំណត់ថ្លៃឡើយ” សម្តេចតេជោ បញ្ជាក់បន្ថែមដូច្នេះ។

សម្ដេចនាយករដ្ឋមន្រ្តី បានលើកឡើងថា សម្ដេចធ្លាប់បានចេញសារាចរ អំពាវនាវឲ្យកសិករធ្វើស្រូវប្រាំង ១ដ​ងក្នុង​១ឆ្នាំ​។ បើជាការល្អក្រៅពីរបរធ្វើ​ស្រូ​វ កសិករអាចរកវិធីដាំដំណាំផ្សេងៗវិ​ញ​ ដែលខុសពីដំណាំស្រូវនោះ​ ​នឹងបានផលល្អ​ជា​ក់ជា​ពុំខាន ។ ជាក់ស្ដែងមានក​សិ​ករមួ​យចំនួន បានប្រើប្រាស់ដីស្រែរបស់ខ្លួន​ ​ងាកមកដាំជាអំពៅនៅរដូវ​ប្រាំ​ង ហើយពួកគេទទួលបានផលល្អច្រើនផង​ដែ​រ ៕

អត្ថបទដែលជាប់ទាក់ទង