ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបរទេសម្នាក់ ត្រៀមបណ្តេញចេញកម្ពុជា បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តសៀមរាប រកឃើញការលួចស្នាក់នៅហួសរយៈពេលកំណត់ រហូតដល់ចំនួនជិត៨០០ថ្ងៃ

193

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលផែនអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ០៨ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានចុះទៅដល់បន្ទប់​ជួលមួយកន្លែងស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ព្រមទាំងបានអញ្ជើញជនបរទេសម្នាក់មកសាកសួរនៅការិយាល័យពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់ ដែលជនបរទេសរូបនេះមានឈ្មោះ HARRIS JOHN DAVID ភេទប្រុស កើតថ្ងៃទី២៧-០៧-​១៩៦៣ ជាជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥០៧៥៩៥៦២៥ ចូលមកព្រះរាជាណាចក្រកម្ពុជា លើកចុងក្រោយ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលជាមួយប្រពន្ធជាជនជាតិខ្មែរ ដែលមិនបានរៀបការ ។

លោក ជា គឹមសាន បានឲ្យដឹងទៀតថា ទិដ្ឋាការស្នាក់នៅរបស់ជន​ជាតិអង់គ្លេសនេះ បានផុតសុពលភាពតាំងពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០១៧ រហូតដល់សព្វថ្ងៃ ដែលមាន​រយៈពេលចំនួន ៧៦៨ថ្ងៃ ហើយគាត់ក៏មិនបានបន្តសុពលភាពទិដ្ឋាការស្នាក់នៅដែរ ដោយ​សារតែពុំមានថវិកាគ្រប់គ្រាន់ ខណៈបច្ចុប្បន្ន ជនបរទេសរូបនេះ ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់បញ្ជូនទៅស្នាក់ការការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង