ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង ឡា ប្រកាសតស៊ូជា មួយអ្នកប្រដាល់វ័យចំណាស់ ប្រា វីត

102

ភ្នំពេញ៖អ្នកប្រដាល់ជើងភ្នំដងរែកឡុង ឡាក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឩត្តរមានជ័យ បានស្ម័គ្រចិត្តប្រកួតជា
មួយអ្នកប្រដាល់វ័យចំណាស់ថៃ ប្រា វីត(Pra Wit) លើសង្វៀនជើងឯក អ្នកប្រយុទ្ធកំពូលថាមពល Champion របស់អាស៊ីអាគ្នេយ៍
នាយប់ថ្ងៃទី២៩ធ្នូ ។
ប្រា វីតជាអ្នកប្រដាល់វ័យចំណាស់មួយរូប ដែលមិនស្រួលស៊ីឡើយ ។គេចាស់មែនតែកម្លាំងរបស់គេ មិនចាស់ទៅ
តាមវ័យនោះទេ កន្លងមកមានអ្នកប្រដាល់វ័យក្មេង មិនតិចទេ ដែលត្រូវអ្នកប្រដាល់វ័យចំណាស់រូបនេះ បង្ក្រាបបាន ។កាលពី
ដើមខែកន្លងមកប្រា វីត ទើបតែប្រកួតចាញ់ពិន្ទុ អ្នកប្រដាល់កម្ពុជាឌុម កែវដា ក្លិបម្កុដរាជសីហ៍ ដោយពិន្ទុទាំងមិនអស់ចិត្ត ។
ការប្រកួតមួយនេះ ប្រសិនបើឡុង ឡា ឈ្នះក៏ទ្រមខ្លួន ដោយសារអ្នកប្រដាល់វ័យចំណាស់រូបនេះដែរ ។អ្នកប្រដាល់
រូបនេះមាន ផ្លែល្អទាំងព្រមតែម្ដង ។ចំពោះឡុង ឡាទោះបីគេមានវ័យក្មេង ក៏ពិតមែន តែកលល្បិចនៅទាបជាងប្រា វីតទេរីឯ
កម្លាំងវិញ ក៏មិនលើអ្នកប្រដាល់វ័យចំណាស់នេះដែរ ។
ឡុង ឡាមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥០ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង ។ចំពោះប្រា វីតវិញគេមានប្រ
វត្តិប្រកួតចំនួន៩៩ដង ឈ្នះ៨២ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។ខ្លាចាស់ឆ្លងដែន និង ខ្លាស្ទាវភ្នំដងរែក នរណាជាអ្នកប្រ
ជែងបានជ័យជំនះ ?
កូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានផ្គូរផ្គងឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃកង មឿងលូង(Kong Moeung
Luong) ដោយប្រកួតគ្នាក្នុង ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរ តែសម្រាប់សង្វៀនអាស៊ីអាគ្នេយ៍នេះ ជាលើកដំបូងហើយដែលគេ
មកប្រកួត។ គេជាអ្នកប្រដាល់ដែលមិនអន់ទេ តែជួបជាមួយកូយឡាយ ទំនងជាមិនស្រួលឡើយ ព្រោះអ្នកប្រដាល់កម្ពុជារូប
នេះចូលចិត្តវ៉ៃប្ដូរ ហើយពេលខ្លះប្ដូរ ទៅសន្លប់របស់គេក៏មានដែរ ។
កូយ ឡាយមានប្រវត្តិប្រកួត ចំនួន៦២ដង ឈ្នះ៥១ដង និង ចាញ់១១ដង ។ចំពោះកង មឿងលូងវិញ គេមានប្រវត្តិ
ប្រកួតចំនួន៦៥ដង ឈ្នះ៥៤ដង ចាញ់១១ដង ។ជំនួបនេះ នឹងមានអ្នកទស្សនាជាច្រើន មានជំនឿចិត្តលើកូយ ឡាយហើយ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ ឡុង សុខលីមក្លិបសាលវ័ន្ដកីឡា ប្រកួតជាមួយអ្នកប្រដាល់ផុន សុខវិបុល
របស់ក្លិបតាព្រហ្មមានជ័យ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ។អ្នកប្រដាល់វ័យក្មេងទាំង២រូបនេះថ្មី ក៏ពិតមែនតែ
គេមានផ្លែវ៉ៃល្អ រហ័សមិនចាញ់ អ្នកប្រដាល់ជើងចាស់នោះទេ ។
អ្នកប្រដាល់ពូកែឌឺម៉ន ភារម្យក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតជាមួយអ្នកប្រដាល់សាន សំអុនក្លិបអា
រុណរះកីឡា ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ប៉ុន សិនក្លិបតាឯកដំបងដែកមានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់
សែន ខ្មៅក្លិបយុវវាលស្បូវ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង