ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តមួយគ្រឿង បើកឡើងច្រាំងទូកដព្រែកពោធិ៍មិនរួច រអិលថយក្រោយ បុកមនុស្សរបួសច្រើននាក់

74

កំពង់ចាម៖ នៅលើទូកដព្រែកពោធិ៍ មានករណីរថយន្តមួយគ្រឿង បើកឡើងច្រាំងមិនរួច បានថយក្រោយជ្រុលហ្គែរយ៉ាងខ្លាំង បណ្តាល​ឲ្យគូទរថយន្តទៅបុកនឹងមនុស្សស្រី២នាក់ តៃកុងទូកម្នាក់ រួមនឹងកូនក្មេងប្រុស២នាក់ទៀ​ត ផ្ទប់នឹងជណ្តើរឡើង​លើដំ​បូលទូក ហើយប៉ើងទៅបុ​កនឹង​បង្កា​ន់ដៃដែកទូក ធ្វើឲ្យស្រ្តី២នា​ក់ របួសយ៉ាងធ្ងន់ធ្ង​រ​បំផុត។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងហ្រហែល៥ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានរថ​យន្ត​ Lexus RX330 មួយគ្រឿង ឆ្លងទូ​កដ ពីស្វាយ​ស្រណោះ ទៅព្រែកពោធិ៍។ ពេលរថយន្តចូលមកដ​ល់ច្រាំង​ទ​ន្លេ រថយ​ន្តក៏បើក​ឡើងច្រាំ​ង តែដោ​យសារច្រាំងផ្លូវ​ចោទខ្លាំងពេក រថយ​ន្តក៏អកស៊ើ ទៅមុខមិនរួ​ច ក៏ថយក្រោយ ដើម្បីឡើ​ងម្ត​ងទៀត។ លុះពេ​លឡើងម្ត​ងទៀត​ រថយន្តក៏ផុង​ដីទៅមុខ​លែងរួ​ចម្ត​ងទៀ​ត បន្ទាប់មកតៃកុង​ទូ​កដក៏ដើរម​កស៊ី​ញ៉ូរថយន្ត ឲ្យចុះក្រោមទៅលើទូកដម្តង​ទៀ​​ត។ ពេលនោះហើយ ដែលរ​ថយន្តបានថយជ្រុលហ្គែរយ៉ា​ងខ្លាំង ដែលបណ្តាលឲ្យគូទរថយន្តទៅបុកនឹងមនុស្សស្រី២នាក់ តៃកុងទូកម្នាក់ រួមនឹងកូនក្មេង​ប្រុស​២នាក់​ទៀត ទៅបុកផ្ទប់នឹងជណ្តើរ​ឡើ​ងលើដំ​បូល​ទូកដ ហើយប៉ើងទៅបុ​កនឹ​ងបង្កាន់ដៃដែកទូកដ ធ្វើឲ្យស្រ្តី២នា​ក់របួ​សយ៉ា​ងធ្ងន់ធ្ង​រ​បំផុត កូនក្មេ​ងប្រុស​ម្នាក់ និងតៃកុងទូ​កម្នាក់ ក៏រងរបួសធ្ងន់ផងដែរ​។

មហាជនបានលើកឡើងថា ពាក់ព័ន្ធនឹងករណីខាងលើនេះ នរណាជាអ្នកទទួលខុស​ត្រូវចំ​ពោះអាយុ​ជីវិ​តនេះ​? អ្នកដែល​ខ្ញុំ​ដាក់ប​ន្ទុក​ចំពោះហេតុ​នេះ។ ម្ចាស់ទុកដរព្រែកពោធិ៍ ពួកអ្នកជាមនុស្សគ្មា​នគុ​ណធ​ម៌ គ្មានទំនួលខុសត្រូវ​ ​សូម្បីតែផ្លូ​វឡើ​ងចុះ មិនព្រមធ្វើឲ្យស្រួល​សម្រាប់អ្នកឡើ​ងចុះ យកលុយពេញដៃ តែ​ពួកអ្ន​កចង្រៃ​បំផ្លាញ​ជីវិ​តគេ​។

មហាជនក៏បានស្តីបន្ទោសចំពោះមន្ត្រីស្រុកស្រីសន្ធរ ឃុំព្រែកពោធិ៍ ពួកលោកអ្នកធ្លាប់​ឆ្លងទូកព្រែកពោ​ធិ៍អ​ត់? ពួកលោកមានដឹ​ង​ថាផ្លូ​វឡើង​ចុះ​នេះ អាក្រក់​យូរយ៉ាងណា​ម​កហើយ​ទេ​? ហេតុអីមិនពិនិត្យឲ្យម្ចាស់ទូកដកែលម្អផង?​
នេះហើយលទ្ធផលដែល​ពួ​កលោក​អ្នក​ព្រងើយ​កន្តើយប្រហែល​២ឆ្នាំ​មក​ហើយ៕

អត្ថបទដែលជាប់ទាក់ទង