ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះ ដឹកអ្នកដំណើរធ្លាក់នៅអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន ស្លាប់៩នាក់

87

 

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរមួយ ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនអាកាសចរណ៍ Bek Air បានបាត់បង់កម្ពស់ និងធ្លាក់ចូលអគារកម្ពស់ ២ ជាន់ អំឡុងពេលហោះចេញ ពីអាកាសយានដ្ឋានអន្តរជាតិ Almaty ។
យោងតាមទិន្នន័យបឋម មានអ្នករស់រានមានជីវិតច្រើននាក់ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្ស ៩ នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។

គណៈកម្មាធិការអាកាសចរណ៍ស៊ីវិល របស់កាហ្សាក់ស្ថាន បាននិយាយថា យន្ដហោះនេះធ្វើដំណើរ ឆ្ពោះទៅកាន់រដ្ឋធានីណឺរស៊ុលតង់ ប៉ុន្តែបានបាត់បង់កម្ពស់ នៅពេលហោះឡើង និងបានបំបែករបងបេតុងមួយ មុនពេលបុកអគារតូចមួយ។

បំណែកនៃយន្ដហោះ ត្រូវបានគេឃើញ ចំពេលមានកម្ទេចកម្ទីផ្ទះឥដ្ឋមួយ នៅក្នុងរូបថត ដែលត្រូវបានចែកចាយ លើបណ្តាញសង្គម៕

អត្ថបទដែលជាប់ទាក់ទង