ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាងផ្សារដែកម្នាក់ បានឆក់ខ្សែរភ្លើងស្លាប់ ដោយសារតខ្សែភ្លើងខ្វះការប្រុងប្រយ័ត្ន

64

 

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៩ នាវេលាម៉ោង ១៥ .០០ នាទីល្ងាច មានករណីជាងផ្សារដែកឆក់ខ្សែភ្លើងស្លាប់ ១នាក់ នៅចំនុចភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ជនរងគ្រោះឈ្មោះ ពៅ ចំណាប់ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅស្រុកបាទី ខេត្តតាកែវ មកធ្វើជាងផ្សាដែកផ្សាដំបូលផ្ទះ នៅភូមិ-ឃុំកើតហេតុខាងលើ ។

មូលហេតុ គឺមកជនរងគ្រោះតខ្សែភ្លើងខ្លួនឯង ដោយខ្វះការប្រុងប្រយ័ត្ន ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនមកសង្គ្រោះព្យាបាល នៅមណ្ឌលសុខភាពអណ្តូងទឹក ។
ក្រោយធ្វើកោសល្យវិច័យរួច កម្លាំងនគរបាលយើង បានទំនាក់ទំនង ទៅគ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង