ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន៖ ថវិកាសប្បុរសធម៌ ២០០លានរៀល របស់ធនាគារ MGN Em peror Bank ប្រគល់ជូនគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរួម ចំណែកជួយសង្គមកាត់បន្ថយភាពក្រីក្រ

372

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ជាតំណាងដ៏ខ្ពង់ ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា ក្នុងពិធីប្រគល់ និងទទួលថវិកា ដែលជាជំនួយសប្បុរសធម៏ ពីធនាគារMG N Emperor Bank Plc ផ្ដល់ជូនគណៈ កម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដើម្បីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយយកទៅជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងជួយកសាងហេដ្ឋារចនាសម្ពន័្ធ ដែលមហន្ដរាយដោយគ្រោះធម្មជាតិ ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពី ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។
ថ្លែងក្នុងឱកាសនោះ លោក ឱម វិសាល នាយកប្រតិបត្តិធនាគារ និងជាតំណាងឲ្យធនាគារ MGN Emperor Bank Plc បានថ្លែងថា ក្រៅពីការជំនាញរបស់ធនាគារ ធនាគាររបស់លោកបានចូលរួមយ៉ាងសកម្មនៅក្នុងការងារសង្គមជាច្រើន ដូចជាបានជួយដល់មូលនិធិសាខាកាកបាទក្រហមកម្ពុជា មូលនិធិគន្ធបុប្ផា កុមារកំព្រាមណ្ឌលភ្នំពេញ និងមណ្ឌលស្វាយរៀង ការឧបត្ថម្ភដល់ព្រឹត្តិការណ៍នៃការបាក់រលំអគារនៅខេត្តព្រះសីហនុ ការកសាងផ្លូវ និងការកសាងសមិទ្ធិផលក្នុងផ្នែកព្រះពុទ្ធសាសនា និងបណ្តាសកម្មភាពមនុស្សធម៌ជាច្រើនទៀត។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះ មហន្តរាយ បានថ្លែងនូវការកោតសសើរ និងទឹកចិត្តសប្បុររបស់ភាគីធនាគារ ក្នុងការចូលរួមដំណែកជាវិភាគទានជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយការងារគ្រោះមហន្តរាយផ្សេងៗទៀត។
ក្នុងឱកាសនោះលោកជំទាវ កិត្ដិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់វិស័យឯកដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសតាម រយៈការងារមនុស្សធម៍នេះ តាមរយៈអំណោយសប្បុរសធម៏នេះ វិស័យឯកជន ពិតជាបានចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ ជាមួយសង្គម និងរាជរដ្ឋាភិបាលយ៉ាងធំធេង ។ក្នុងឱកាសនេះដែរ លោកជំទាវ ក្នុងនាមតំឲ្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឲ្យវិស័យឯកជនមួយចំនួនទៀតសូម បន្តចូល រួមជាមួយ រាជរដ្ឋាភិបាលបន្ថែមទៀត ៕
ដោយ៖សំរិត

អត្ថបទដែលជាប់ទាក់ទង