ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន២នាក់ ចាប់ផ្តើមចេញលួចទូដែកលើកដំបូង ត្រូវជាប់ខ្នោះ

53

ស្រុកកណ្តាលស្ទឹង​៖ ករណីប៉ុនប៉ងលួច​យកទូដែក ដែលបង្កឡើងដោយជនជាតិចិន២នាក់ ជាលើកដំបូងត្រូវចាប់ខ្លួនវាយខ្នោះ
កើតហេតុ ថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩វេលាម៉ោង១៤និង២៥ នាទី ចំណុចរោងម៉ាស៊ីនកិនស្រូវ​ ហ៊ុន​ ជុងហេង ស្ថិតក្នុងភូមិ​ព្រែក​រការ​ ឃុំ​ ព្រែក​រការស្រុក​កណ្ដាល​ស្ទឹង​ ខេត្តកណ្តាល។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថាថ ជនសង្ស័យ០២នាក់ ១.ឈ្មោះ​ Sun ming lin ភេទ​ប្រុស​ អាយុ​ ៤០ឆ្នាំ​ ជនជាតិ​ ចិន​ ស្នាក់​នៅ​ផ្ទះ​សំណាក់​យីហោ​Zhe shang មុខព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ។ ២.ឈ្មោះ​ Long chang ភេទ​ប្រុស​ អាយុ​ ៣០ឆ្នាំ​ជនជាតិ​ ចិន​ ស្នាក់​នៅ​ផ្ទះ​សំណាក់​ជាមួយគ្នា​។

ចំណែកជនរងគ្រោះ ឈ្មោះ​ ញឹប​ ស៊ីថា ភេទស្រី​ អាយុ ៣៤ឆ្នាំមានទីលំនៅភូមិឃុំ​កើតហេតុខាងលើ។ វត្ថុ​តាងចាប់យក ៖ ១.ម៉ូតូ​០១គ្រឿង​ម៉ាក​ ស៊ុយសាគីវីវ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1FE-2379 ។ ២.ទូរស័ព្ទ​ដៃ​០២គ្រឿង ប្រាក់ចំនួន​២៥០ដុល្លារ​ប្រាក់​ខ្មែរ​ ចំនួន​២០.០០០រៀល និងវត្ថុតាងមួយចំនួនទៀត។

នគរបាលបានប្រាប់ពីសភាពនៃរឿងហេតុនេះថា នៅថ្ងៃទី​ខែឆ្នាំកើតហេតុខាង​លើវេលា​ម៉ោង​១៤និង២៥នាទី​ ជនសង្ស័យ​ជាជនជាតិ​ចិន​បាន​ជិះម៉ូតូ១គ្រឿង​ម៉ាកស៊ុយសាគីវីវ៉ា​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FE-2379 មកឈប់នៅមុខរោងម៉ាស៊ីនស្រូវរួចជនសង្ស័យ ទាំង២ បានចុះពីលើម៉ូតូ​ ហើយជនសង្ស័យ ឈ្មោះ​ Long chang បានដើរ​ចូល​ទៅក្នុងរោងម៉ាស៊ីនកិនស្រូវ​ដល់ចំណុច មុខបន្ទប់ស្រាប់តែជនរងគ្រោះ បានស្ទុះចេញចេញមកសួរនាំថាមករកអ្វី​ ហេីយជនសង្ស័យ បាន​ចង្អុល​ទៅ​កន្លែង​ម៉ាស៊ីន​កិនស្រូវ​ និង​ចង្អុល​ទៅគំនរ បាវអង្ករ​ ពេល​នោះ​ជនរងគ្រោះ​បាន​ នាំជនសង្ស័យ ទៅកន្លែងបាវ​អង្ករ​ ចំងាយ​ពីបន្ទប់ដេករបស់ខ្លួនចំងាយប្រហែល២០ម៉ែត្រ​ ពេលនោះជនសង្ស័យ​ម្នាក់ទៀតឈ្មោះ​ Sun min lin​ ដោយឃេីញជនរងគ្រោះ នៅតែម្នាក់ឯង​ ក៏បានដោយចូលតាមក្រោយ សំដៅចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ហើយបានបើកទូដាក់ខោអាវ​ ក្រោយមកប្តីរបស់ជនរងគ្រោះ​ យឹម​ ប៊ុន​ធឿន​ បានជិះម៉ូតូពីឃ្លាំងស្រូវ ខាងក្រោយ​ ហើយបាន​ឃើញ​ជនសង្ស័យ​ឈ្មោះ​ Sun ming lin បើក​ទ្វារ បន្ទប់​គេងរបស់​ខ្លួន​ រួចស្រែកសួរ ស្រាប់ជនសង្ស័យ ទាំងពីរបានរត់ស្ទុះងឡើងជិះម៉ូតូ រត់គេចខ្លួន​ តែត្រូវ​ប្តី​របស់ជន​រងគ្រោះ​ ធាក់ម៉ូតូបណ្តាលឲ្យដួល ហើយត្រូវ​បាន​ប្រជាពលរដ្ឋដេញតាមចាប់រួចប្រគល់ជូន សមត្ថកិច្ចតែម្តង៕

អត្ថបទដែលជាប់ទាក់ទង