ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេព មុនិន្ទ និងប៊ុន សារ៉ាឌី ដណ្តើមបានមេដាយមាស នៃការប្រកួតកីឡាវាយសីមិត្តភាពខ្លាចាស់លើកទី១

83

ភ្នំពេញ៖កីឡាករវាយសី ទេព មុនិន្ទ និងកីឡាករវាយសី ប៊ុន សារ៉ាឌី ដណ្តើមបានមេដាយមាសនៃការប្រកួតកីឡាវាយសីមិត្តភាពខ្លាចាស់លើកទី១ ក្រោយពីឈ្នះគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ដោយរៀបចំឡើងដោយក្លិបកីឡាវាយសីពហុកីឡដ្ឋានជាតិអូឡាំពិក។
អគ្គលេខាធិការស្តីទីនៃសហព័ន្ធកីឡាវាយសីកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរពិធីចូលឆ្នាំសកល និងផ្តល់ឲ្យកីឡាករជើងចាស់ និងកីឡាករហាត់កីឡាវាយសីវ័យចាស់ប្រកួតមិត្តភាពក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាពឲ្យកាន់តែខ្លាំងឡើង ព្រមទំាងបង្ហាញឲ្យយុវជនទំាងអស់នៅទូទាំងចូលចិត្តដើរកម្សាន្ត ងាកមកលេងកីឡាវិញ។
លោកបន្តថា សម្រាប់ចំណាត់ថ្នាក់លេខ១មេដាយមាសបានលើកីឡាករវាយសី ទេព មុនិន្ទ និងកីឡាករវាយសី ប៊ុន សារ៉ាឌី មេដាយប្រាក់កីឡាករវាយសី រស់ អ៊ិនសុផល និងកីឡាករវាយសី កែវ ស៊ុង មេដាយសំរិទ្ធផ្ទួន កីឡាករវាយសី ផាត់ សីហា និងកីឡាករវាយសី សួស គឹមសាន្ត កីឡាករវាយសី គង់ ទ្រី និងកីឡាករវាយសី ថាញ់ ឡេង៕

អត្ថបទដែលជាប់ទាក់ទង