ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរអប់រំខេត្តកណ្តាល ប្រកាសរៀបចំ ប្រកួតកីឡាដណ្ដើមពានរង្វាន់៧មករា

77

ភ្នំពេញ ៖នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសបើកការប្រកួតកីឡាពានរង្វាន់ ៧ មករា ដើម្បីអបអរសាទរទិវា៧មករា ១៧៩៧ -៧មករា ឆ្នាំ២០២០ជាផ្លូវការហើយ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតធ្វើឡើងដើម្បីអបអរសាទរទិវា ៧មករា ១៩៧៩ – ២០២០ ហើយក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង៣នេះសម្រាប់ត្រៀមការប្រកួតកីឡាជាតិលើកទី៣ឆ្នាំ២០២០នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍នេះចាប់ផ្ដើមពីថ្ងៃទី៣រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ដែលដាក់អោយប្រកួតនូវកីឡាចំនួន២ប្រភេទ គឺបាល់ទាត់ និងប៉េតង់ ។
ការប្រកួតនេះ បាល់ទាត់មាន១២ក្រុម បែងចែកចេញជា៤ពូល ដោយមួយពូលៗមាន៤ក្រុមរីឯប្រភេទកីឡាប៉េតង់ចែកចេញជាប្រភេទយុវជន និងវ័យចាស់ សម្រាប់យុវជនមាន៨ក្រុម បែងចែកចេញជា២ពូលដោយមួយពូលៗមាន៤ក្រុម និងវ័យចាស់មាន១៦ បែងចែកចេញជា៤ពូលដោយមួយពូលៗមាន៤ក្រុម។
កីឡាបាល់ទាត់ និងកីឡាប៉េតង់យើងចាប់ផ្តើមការប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ។ គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលការិយាល័យអប់រំកាយ និង កីឡាខេត្ត កណ្ដាលរៀបចំធ្វើជារៀងរាល់ឆ្នាំមិនដែលខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង