ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

45

 

ខេត្តតាកែវ ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចំពោះបញ្ហាស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនក្នុងមូលដ្ឋាន នៅថ្ងៃសុក២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ វេលា ម៉ោង១៤និង៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុក បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណី នៅចំណុចផ្លូវលំចូលភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានទី១-ឈ្មោះ ណៃ វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំបច្ចុប្បន្នរស់នៅភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ (សញ្ញាជួញដូរ)និងទី-២ឈ្មោះម៉ៅ សុវង់ ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំជាមួយគ្នា(សញ្ញាជួញដូរ)ដកហូតបានម្សៅក្រាមពណ៍សថ្លាចំនួន៤កញ្ចប់តូច-ទូរស័ព្ទ១គ្រឿង ។ ក្រោយពីការសាកសួរ ជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតមានឈ្មោះ អឹម សើរ ភេទប្រុស អាយុ៣៧ឆ្នាំបច្ចុប្បន្នរស់នៅភូមិចំការដៀប ឃុំអង្គតាសោមស្រុកត្រាំកក់(មុខសញ្ញាជួញដូរសកម្ម) និងឈ្មោះ ឃៀង សុចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុុប្បន្នរស់នៅភូមិ-ឃុំជាមួយគ្នា(មុខសញ្ញាជួញដូរសកម្ម)នៅចំណុចភូមិចំការដៀប ឃុំអង្គតាសោម ព្រមទាំងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបាន រួមមាន៖ម៉្សៅក្រាមពណ៌ ស ថ្លា ចំនួន២កញ្ចប់តូច ម៉ូតូចំនួន២គ្រឿង និងទូរស័ព្ទ១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង