ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការឆបោក(ប្រាក់ដុល្លាក្លែងក្លាយ លើជនជាតិចិនដូចគ្នា)

44

 

នៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានភ្នំពេញ បានបញ្ជូនបុរសជនជាតិចិន ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ឆបោក(ប្រាក់ដុល្លាក្លែងក្លាយ លើជនជាតិចិនដូចគ្នា)។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩:៤០នាទី នៅចំណុច ខុនដូរ ដាយមិនឃ្វីន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌចំកាមន បានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ REUN HU ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជនជាតិចិន ដោយរូបគេបានយកក្រដាសប្រាក់ក្លែងក្លាយ ០៣ម៉ឺនដុល្លាអាមេរិក ទៅបន្លំដូរឲ្យជនរងគ្រោះជាជនជាតិចិនដូចគ្នា យកបា្រក់ចិន ២០៨៥០០ យ័ន ដោយរូបគេឲ្យជនរងគ្រោះផ្ញើលុយចូលកុងធនាគា របស់ខ្លួន ហើយរូបគេបានឲ្យក្រដាសប្រាក់ដុល្លាក្លែងក្លាយមួយថង់ខ្មៅ ទៅឲ្យជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានបើកមើលឃើញសុទ្ធតែក្រដាសប្រាក់ដុល្លាក្លែងក្លាយ បានប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌចំកាមន ធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេពិតជាបានប្រព្រឹត្តអំពើឆបោក ដោយយកក្រដាសប្រាក់ក្លែងក្លាយ ទៅបន្លំដូរជាមួយជនរងគ្រោះពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង