ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ឈ្នះថ្ងៃ ផ្ដាច់ព្រ័ត្រដូចគ្នា

97

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍ដែលចាប់ផ្ដើមពីថ្ងៃទី២១កញ្ញាមកនោះបានបញ្ចប់
ហើយនៅល្ងាចថ្ងៃទី២៨ធ្នូ ។
ប៉ោ ភារិទ្ធជាអ្នកប្រជែងយកខ្សែក្រវាត់ដែលមានតម្លៃ៤.០០០ដុល្លារ អមដោយពានមួយនោះប្រកួតផ្ដាច់ព្រ័ត្រជា
​មួយអ្នកប្រដាល់ថៃកូឡាប ដាំ(Kolap Dam) ។អ្នកប្រដាល់ទាំង២រូបនេះកាលប្រកួតគ្នាក្នុងវគ្គវិលជុំជុំសន្សំពិន្ទុនោះកូឡាប ដាំ
​ឈ្នះប៉ោ ភារិទ្ធដោយពិន្ទុ ។
នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រប្រវត្តិសាស្ដ្រពិតជាមានការផ្លាស់ប្ដូរមែន ។ទាំងសងខាងពិតជាត្រៀមខ្លកួនបានល្អ
​ដូចគ្នាការប្រកួតមានលក្ខណៈតឹងតែងជាខ្លាំងពួកគេប្រើសុទ្ធតែស្នៀតពិសេសៗរួមជាមួយនឹងការការពារដោយប្រុងប្រយ័ត្ន
​ពិសេសគេញញើតកែងគ្នារៀងៗខ្លួនតែនៅពេលមានឩិកាសពួកគេវាយប្រហារគ្នាដោយមិនសំចៃកម្លាំង ។
ពួកគេវ៉ៃចេញច្រើនដូចគ្នាតែការវ៉ៃចេញរបស់ភារិទ្ធចំគោលដៅបានល្អ និង ច្រើនជាង ។បន្ទាប់ពីប្រកួតចប់ទឹកទី៥
​ប៉ោ ផារិទិធបានទទួលជ័យជំនះលើកូឡាប ដាំដោយពិន្ទុដាច់ ។ចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យភារិទ្ធឈ្នះគ្រប់ៗគ្នា ។
ភារិទ្ធឈ្នះ៥ទល់០គេបានក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន៤.០០០ដុល្លាររួមជាមួយនឹងពានអមខ្សែក្រវាត់
​មួយផង ។ចំពោះកូឡាប ដាំដែលបានជើងឯករងនោះបានទទួលពានមួយនិងប្រាក់រង្វាន់ចំនួន២.៥០០ដុល្លារ ។
ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះអ្នកប្រដាល់កម្ពុជាពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាប្រកួតឈ្នះ
​អ្នកប្រដាល់ថៃលូម លេង(Loom Leng)ដោយពិន្ទុដាច់ដែរ ។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះក្នុវគ្គវិលជុំសន្សំពិន្ទុលូម លេងជាអ្នកឈ្នះពិន្ទុលើពុយ វណ្ណៈ ។តែនៅក្នុងការ
​ប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ប្រវត្តិសាស្រ្តពិតជាផ្លាស់ប្ដូរមែន ។ការប្រកួតពិតជាតឹងតែងតែលទ្ធផលចុងក្រោយវណ្ណៈ
ជាអ្នកបានទទួលជ័យជំនះដោយចៅក្រមទាំងសុទ្ធតែផ្ដល់ពិន្ទុឲ្យវណ្ណៈឈ្នះ ។
ពុយ វណ្ណៈដែលប្រជែងបានចំណាត់ថ្នាក់លេខ៣បាសនទទួលពានមួយនិងរង្វាន់អមចំនួន១.៥០០ដុល្លារ ចំពោះ
​លូម លេងវិញបានទទួលពានមួយ និងរង្វាន់លួងចិត្តចំនួន១.០០០ដុល្លារ ។

អត្ថបទដែលជាប់ទាក់ទង