ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាមដាក់គុកមួយជីវិត អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ពីបទពុករលួយ?

71

Vietnam court sentences ex-Information
minister to life in corruption scandal.

ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថាកាលពីថ្ងៃសៅរ៍ ទី២៨ធ្នូ
នេះតុលាការក្រុងហាណូយបានកាត់ទោសលោកNguyen Bac Son អតីតរដ្ឋមន្រ្តី
ក្រសួងព័ត៌មានវៀតណាមអោយជាប់គុកអស់មួយជីវិតពីបទប្រព្រឹត្តអំពើពុក
រលួយទទួលសំណូកសូកប៉ាន់ប្រាក់ជាង៣លានដុល្លារក្នុងការទិញក្រុមហ៊ុនស្ថានីយទូរទស្សន៍មួយកាលពីឆ្នាំ២០១៥ដែលធ្វើអោយក្រុមហ៊ុនទូរគមនាគមន៍Mobifoneដែលជារបស់រដ្ឋខាតបង់ប្រាក់ប្រមាណ ៣០០លានដុល្លារ។
ជាមួយគ្នានោះតុលការក្រុងហាណូយនៅបានកាត់ទោសលោកTruong Minh Tuanអនុរដ្ឋមន្រ្តីក្រសួងតែមួយនោះអោយជាប់គុក១៤ឆ្នាំ បន្ទាប់បានបណ្តេញចេញពីការងាររដ្ឋតាំងពីឆ្នាំ២០១៨។
លោករដ្ឋមន្រ្តីNguyen Bac Sonកាន់តំណែងឆ្នាំ២០១១-២០១៦ អាយុ៦៦ឆ្នាំ
និងលោកអនុរដ្ឋមន្រ្តីTruong Minh Tuanអាយុ៥៩ឆ្នាំជាសមាជិកគណៈកម្មការ
កណ្តាលនៃបក្សកុំមុយនីស្តវៀតណាមផងដែរ។

អត្ថបទដែលជាប់ទាក់ទង