ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖ ចំជាមានសំណាង

271

ទីបំផុតគណៈបក្សហ្វុនស៊ីនប៉ិចបានទទួលអសនក្នុងសភាទាំងមិនឈ្នះឆ្នោតបន្ទាប់ពីគណៈបក្សសង្គ្រោះជាតិធ្វើអត្តឃាតខ្លួនឯងនោះ ។សម្ដេចក្រុមព្រះសងសឹកជាមួយលោកសម រង្ស៊ីបានសម្រេចមែនព្រោះបន្ទាប់ពីលោកកឹម សុខាមានទោសពី រឿងក្បត់ជាតិ។ចំនួន៤១កៅអីសភានេះជាកាដូដ៏អស្ចារ្យមួយដែលគណៈបក្សនេះសូម្បីតែដេកយល់សប្តិក៏មិនដែលមានដែរ ។៩ឆ្នាំហើយដែល ហ្វុនស៊ីនប៉ិចពិសេសសម្ដេចក្រុមព្រះនរោត្តមឬណរិទ្ធមិនដែលមានឱកាសបានអង្គុយក្នុងសភានោះ ។

ចំពោះចំនួន៤១កៅអីដែលគណៈបក្សហ្វុនស៊ីនប៉ិចបានទទួល និង ៣កៅអីដែលគណៈបក្សសញ្ជាតិកម្ពុជាបានទទួលនោះ វាគ្រាន់តែជាកៅអីសភាតែប៉ុណ្ណោះមិនមែនជាកៅអីតំណាងរាស្ត្រនោះទេព្រោះគណៈបក្សនេះកាលពីបោះឆ្នោតឆ្នាំ ២០១៣មិនបានទទួលការគាំទ្រពីរាស្ត្រសូម្បីតែមួយកៅអីឡើយ ។តែសំណាងណាស់ៗ នៅសុខៗបានទៅអង្គុយកៅអីសភាហើយទើបតែនឹងស្បថចូលកាន់តំណែងព្រមទាំងបានទទួលប្រាក់ខែយ៉ាត្រជាក់ចិត្ត ។ បើបានមកអង្គុយកៅអីសភាហើយនោះគួរតែកុំភ្លេចកំណើតល្មមតែចុះទៅអើតតាមមណ្ឌលដែលខ្លួនបានទទួលផងប្រយ័ត្នបាបកម្មណាលោកសភាថ្មី ។

អង្គុយបានជិតមួយឆ្នាំដែរតើ ឯ ប្រាក់ខែក៏បានទទួលអញ្ចឹងដែរ ។ ពេលនេះអ្នកដែលធ្លាប់បើកឡានខ្លួនឯងគឺមានតៃកុងហើយក្លាយជាឯកឧត្តមយ៉ាងត្រជាត់ចិត្តទៀតផង ។សម្ដេចក្រុមព្រះសងសឹកជាមួយលោកសម រង្ស៊ីបានសម្រេចមែនព្រោះបន្ទាប់ពីលោកកឹម សុខាមានទោសពី រឿងក្បត់ជាតិនោះសម្ដេចក្រុមព្រះជាអ្នកនាំអាទិ៍ប្ដឹងទៅក្រសួងមហាផ្ទៃសុំរំលាយគណៈបក្សសង្គ្រោះជាតិមុនគេ ។ពីមុនលោកសម រង្ស៊ីក្បត់សម្ដេចក្រុមព្រះតែពេលនេះសម្ដេចក្រុមព្រះដណ្ដើមកៅអីសភាពីលោកសម រង្ស៊ីបានដល់ទៅ៤១កៅអី ។ ទៅរកឯណាបានលោកបើបានដោយងាយៗបែបនេះចំជាធ្វើបុណ្យដល់មែន ។ ហេស ហេស បើចែកខ្ញុំមួយកៅអីក៏សុខចិត្តបិទភ្នែកទទួលដែរ ៕

អត្ថបទដែលជាប់ទាក់ទង