ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តមួយគ្រឿងផ្ទុកគ្រាប់បែកពេញ បានមកចុចបំផ្ទុះនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ នៅសូម៉ាលី ស្លាប់៩០នាក់

78

Car bomb explodes in Mogadishu, Somalia killing at least 90 people and injuring 100 others.

ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សាយនៅថ្ងៃទី២៨ធ្នូនេះថា មានកើតហេតុបំផ្ទុះគ្រាប់បែកដ៏ធំនៅកណ្តាលទីក្រុងម៉ូហ្គាឌីស៊ូនៃប្រទេសសូម៉ាលី គឹមានរថយន្តមួយគ្រឿងផ្ទុះគ្រាប់បែកពេញ បានមកចុចបំផ្ទុះនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ នៅព្រលឹមថ្ងៃសៅរ៍កន្លងមកនេះ ចំពេលមនុស្សចេញទៅធ្វើការនិងសិស្សទៅរៀន បណ្តាលអោយមានមនុស្សស្លាប់យ៉ាងតិច៩០នាក់ ក្នុងនោះមានប៉ូលីស១៧នាក់ ជនបរទេស៤នាក់ និងមានរបួសជិត១០០នាក់ទៀត។

អត្ថបទដែលជាប់ទាក់ទង