ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន ជនជាតិចិនម្នាក់ ប្រើប្រាក់ដុល្លារក្លែងក្លាយនៅកាស៊ីណូក្រោនរីសត

197

កណ្តាល ៖ ជនសង្ស័យ ជនជាតិចិនម្នាក់ បានចរាចរក្រដាសប្រាក់ដុល្លារក្លែងក្លាយ ត្រូវបានកម្លាំង នគរបាលស្រុកកោះធំឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង១និង០០នាទី នៅចំណុច កាស៊ីណូក្រោនរីសត ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ញីម ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិកប៉ាល់កឿង ឃ៉ំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ YE.YUNHAoO ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាសស៊ីណូយុងយ័ន មកស្នាក់នៅភូនិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

វត្ថុតាងចាប់យក លុយដុល្លារក្រដាស១០០$ក្លែងក្លាយចំនួន១សន្លឹក, ទូរសព្ទ័ម៉ាក់អូប៉ូពណ៌ខ្មៅ០១គ្រឿង, កាតសម្គាល់១សន្លឹក។

កាលពីមុនពេលកើតហេតុ មានបុរសជនជាតិចិនឈ្មោះ YE.YUNHAO ជាជនសង្ស័យបាន យកលុយដុល្លារក្លែងក្លាយ ក្រដាស១០០ដុល្លារអាមេរិក មកចាក់ហ្គេមល្បែងបាញ់ត្រីក្នុងក្រុមហ៊ុនកាស៊ីណូក្រោណរីសត ខណៈនោះខាងបុគ្គលិកហ្គេមបាញ់ត្រី បានមករាយការណ៍មកឈ្មោះ ញីម ប៊ុនធឿន ដែលជាប្រធានសន្តិសុខ តំណាងឲ្យក្រុមហ៊ុន នៅពេលឮដូចនេះ គាត់និងក្រុមការងារ ក៏បាននាំគ្នាទៅសួរនាំ រួចក៏បានត្រួតពិនិត្យមើល ឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយ១០០ដុល្លារ ចំនួន១សន្លឹក នៅជាប់នឹងខ្លួនជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួនរួមទាំង វត្ថុតាងប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍សំពៅពូន។

បច្ចុប្បន្ន បញ្ជូនបន្ត មកអធិការនគរបាលស្រុក ដើម្បីបន្ត ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង