ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាញសង្គម លើកជាច​ម្ងល់​ថាតើក​ម្មករ​​អូ​សរទេះ​​នៅ​ច្រក​​អានសេះ ជាមេខ្លោងជួញដូរ​ថ្នាំញៀន​​ ​២០​ គីឡូក្រាម​មែ​នទេ​?

67

ភ្នំពេញ៖ ម្ដាយ​កម្មករ​អូស​រទេះ ​ដែលសមត្ថកិច្ចប្រឆាំងគ្រឿងញៀន​​​ក្រសួ​ងម​ហាផ្ទៃ​ ចាប់ឃាត់ខ្លួន​ដកហូតបានថ្នាំញៀន​​ ​២០​ គីឡូក្រាម​ កាល​ពី​ថ្ងៃ​​ទី​​២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ២​និង២២​ នាទី​ រសៀល​ នៅចំណុច​ដំ​ណាក់​​សេ​មាន់​ ភូមិ​អានសេះ​ ឃុំ​ជាំក្សាន្ត​ ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ​ បានចេញវីដេអូ​​ ​សុំឲ្យថ្នាក់ដឹ​ក​នាំ​ពិ​ចា​រណា​​ ស៊ើបអង្កេត​រឿងកូនគាត់​​​ឲ្យបានច្បា​ស់លា​ស់​ ព្រោះ​កូនគាត់​​មិន​មែ​ន​ជា​មេខ្លោង​គ្រឿងញៀន​ ដូចសមត្ថកិច្ចអះអាងនោះ​ទេ​​ ​។ សមត្ថកិច្ចប្រឆាំងគ្រឿងញៀន​​​ក្រសួ​ងម​ហាផ្ទៃ និងសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ បានចោទកម្មករ​អូស​រទេះជាមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំ ប្រចាំខេត្តព្រះវិហារ។

បើតាមការផ្សាយរ​បស់ផេ​កហ្វេ​សប៊ុ​កផ្លូ​វ​ការ លោកផែង វណ្ណៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០​១៩​នេះថា សមត្ថកិច្ច​កំពុង​​​តាមប្រ​ម៉ាញ់​​ម្ចាស់គ្រឿង​ញៀ​​ន​​ ២០​ គីឡូក្រាម​ ដែល​បា​នប្រើកម្មក​រ​​អូសរ​ទេះ​នៅ​ច្រក​​អានសេះ​ ឲ្យដឹក​ជញ្ជូន​ឲ្យ​ ។

ម្ចាស់​ម្ចាស់គ្រឿងញៀន​ ២០​ គីឡូក្រាម​ នោះត្រូវ​បានគេស្គាល់ថាមានឈ្មោះ​​ ​អ៊ុង​ អយ​ ជាមន្ត្រី​នគរបាល​ព្រំដែន​​នៅ​​ប្រាសា​ទ​ព្រះ​វិ​ហា​រ​ ។ ពេល​នេះ​សម​ត្ថ​កិច្ច​​កំពុ​ង​តា​មចាប់​ខ្លួ​ន​ ។

កម្មករ​អូសរទេះ​ឈ្មោះ​ ពិន​ ទិត្យា​ ហៅ​ ខួច​ អាយុ​ ២២​ ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួននៅ​​​ចំ​ណុច​​ដំណាក់​​សេមា​ន់​​ ភូមិ​អានសេះ​ ឃុំ​​ ជាំក្សាន្ត​ ស្រុក​ ជាំក្សាន្ត​ ខេត្ត​ ព្រះវិហារ​ កាល​ពី​រសៀល​ថ្ងៃ​ទី​​​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ដកហូត​គ្រឿងញៀន​បាន​ ២០​​ គីឡូ​ក្រាម​​​ ។ សមត្ថកិច្ច​បានចោទ​ក​ម្មករ​​អូសរ​ទេះ​​នោះថា​ ជាមេខ្លោង​គ្រឿងញៀន​ញៀន​ ២០​ គីឡូក្រាម​ ។​

ប៉ុន្តែ​នៅថ្ងៃទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ លោកស្រី​ សៀង​ ចាន់ថា​ ម្ដាយ​របស់​កម្មក​រ​​អូ​សរទេះ​ បានឲ្យដឹងថា​ កូនលោកស្រីមិនមែន​ជាមេខ្លោង​​គ្រឿ​ងញៀន​ដូចសមត្ថកិច្ច​ចោ​ទនោះទេ​ ។ កូនគាត់​ជាកម្មក​រ​​​អូស​រទេះ​ នៅច្រក​អានសេះ​យូរហើយ​ ។ នៅថ្ងៃកើតហេតុ​​ឈ្មោះ​​ អ៊ុង​ អយ​ បានជួលកូនលោកស្រី​​ឲ្យដឹកទំនិញឲ្យដោយប្រា​ប់​កូនលោ​កស្រី​ថា ជាខោអាវ​​ក្នុង​​​តម្លៃ​ ៥ម៉ឺន​រៀល​ ។ លោកស្រី​បានសំណូមពរ​​ឲ្យសមត្ថកិច្ច​ និង​ថ្នាក់ដឹកនាំ​ ស្រាវជ្រាវ​ឲ្យបានច្បា​ស់លា​ស់​​ដើម្បី​​ចាប់មេខ្លោងគ្រឿង​ញៀនពិតប្រា​កដ យកមកផ្ដន្ទាទោសតាមច្បាប់​​​ ។​

លោកស្រី​ សៀង​ ចាន់ថា​ មាននិយាយថា​ ពេល​សមត្ថកិច្ច​ចាប់ខ្លួ​ន​កូ​នគាត់​ ឈ្មោះ​ អ៊ុង​ អយ​ ក៏នៅក្នុងហេតុការណ៍នោះ​ដែ​រ​​ ហេតុអ្វី​បា​ន​ជា​សមត្ថកិ​ច្ច​​មិន​ចាប់​​ខ្លួន​ អ៊ុង​ អយ​ នៅពេលនោះ​ ​។

សង្ឃឹម​ថា​ សមត្ថកិច្ច​ និង​ តុលាការ​ នឹងស្រាវជ្រាវករណីនេះ​ដោ​យ​យកចិ​ត្តទុ​កដា​ក់​​ ដើម្បី​ស្វែង​រក​​ម្ចាស់​គ្រឿង​ញៀន​​ ២០​ គីឡូក្រាម​ ពិត​ប្រាកដ​យកមក​ផ្ដ​ន្ទាទោស​តាម​ច្បា​​ប់​ ។

លោកផែង វណ្ណៈ បញ្ជាក់ថា មើលមុខមេខ្លោងជួញ​ដូរ​គ្រឿងញៀ​នម្ដ​ង​ ២០​ គីឡូក្រាម​ ដែល​សមត្ថកិច្ច​ចាប់​​ខ្លួ​ន ​បាន​​នៅខេត្ត​​ព្រះវិ​ហា​រ​ ។
បងប្អូន​ជឿអត់​ ? បើខ្ញុំវិញ​ថា​ ជាអ្នកកាន់​គ្រឿងញៀ​ន​​ឲ្យមេខ្លោងត្រូវ​ជាង​ ។ សាច់​ឈាម​នេះគ្មានលទ្ធ​ភា​ពទិ​ញ​ថ្នាំញៀ​ន​ម្ដ​ង​ ២០​ គីឡូក្រាម​ ដែល​មានតម្លៃ​រាប់លា​ន​​ដុ​ល្លារ​ទេ​ ។ តែបើសមត្ថ​កិច្ច​ថា​​ជា​មេខ្លោង​ហើយ​ នាំគ្នា​ជឿទៅ​ ឆាប់​​ចប់​ ។

មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អនុវ​ត្តតា​ម​បញ្ជា លោកនាយឧត្ត​មសេនី​យ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល​ជា​តិ
​លោក នាយឧត្តមសេនី​យ៍​ ម៉ក់ ជីតូ អគ្គស្នងការរ​ង​ ទទួលផែនប្រឆាំងគ្រឿង​ញៀ​ន ​និង លោក ឧត្តម​សេនីយ៍​ឯ​ក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងប​ទ​ល្មើសគ្រឿ​ងញៀ​ន បានបញ្ជាកម្លាំង ជំនាញមួយក្រុម ចុះ​ស្រា​វជ្រា​វមុខ​ស​ញ្ញាជួញ​ដូរ​គ្រឿង​ញៀ​នឆ្ល​ង​ដែ​ន នៅភូមិសាស្រ្តខេត្តខេ​ត្ត​ព្រះវិ​ហា​រ​ ។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤និង២២ នាទី កម្លាំងជំនាញ(​ក១) នៃមន្ទីរប្រឆាំងបទល្មើ​ស​គ្រឿងញៀ​ន​ ដឹកនាំដោយ​ផ្ទា​ល់ដោ​យលោ​ក ​ឧត្តម​សេនី​យ៍​ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំ​ង​គ្រឿង​ញៀ​ន​ និងលោក វរសេនីយ៍ទោ ជា សំអឿន នាយរងការិយាល័យ ​ក​១ ចូលរួមសហការ​ពីក​ម្លាំង​ជំនា​ញ​ នៃស្នងការដ្ឋានន​គរ​បា​លខេ​ត្ត​ព្រះវិ​ហា​រ សម្របសម្រួលដោ​យ​ពី​លោក​ ​ទី សុវិនថាល់ ​ព្រះរាជ​អា​ជ្ញា នៃអយ្យការអ​ម​សាលា​ដំបូ​ង​ខេត្ត​ព្រះ​វិ​ហា​រ បានចុះបង្ក្រាបករណី​ជួ​ញដូ​រ​គ្រឿង​ញៀនឆ្ល​ង​ដែ​ន (ពីថៃមកកម្ពុ​ជា​ឆ្លងកា​ត់តា​មច្រ​កអាន​សេះ​)​ នៅចំណុច ដំណាក់សេ​មា​ន់ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ​ល​ទ្ធផ​ល ៖ ឃាត់ខ្លួន​ជ​នសង្ស័​យ ១នាក់ ឈ្មោះ ពិន និស្សា ហៅខូច ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ រឹបអូសវ​​​ត្ថុ​តាង សារធាតុញៀនប្រភេទមេ​តំ​ហ្វេតា​មី​ន (ICE) ចំនួន ២០ដុំធំ ស្មើទម្ងន់ប្រមា​ណ​ ​២០ គីឡូក្រា​ម ។
បច្ចុប្បន្នជនស​ង្ស័​យ​ និងវត្ថុតាង បានបញ្ជូនទៅស្នងការ​ដ្ឋា​នន​គរបា​លខេ​ត្តព្រះវិ​ហារ ដើម្បីក​សា​ងសំ​ណុំ​រឿង បន្តទៅ​តុលា​ការ​តាមនី​តិ​វិធី ៕

អត្ថបទដែលជាប់ទាក់ទង