ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាស ទទួលស្គាល់ ការកែរសម្រួល និងបំពេញបន្ថែមស មាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងគណៈចលនាស្រ្តីខេត្តកំពង់ចាម

87

កំពង់ចាម៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិដៅអនុវត្តឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់ ការកែរសម្រួល និងបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងគណៈចលនាស្រ្តី នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃច័ន្ទ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩។
លោកជំទាវក៏បានថ្លែងអំណរគុណ ដល់ ឯកឧត្តម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អភិបាលនៃគណៈអភិបាលខេត្ដ ក្រុមការងារ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់និងជួយឧបត្ថម្ភ គាំទ្រ ដល់សកម្មភាពរបស់សមាគមនារីនិងក្រុមចល នាស្ត្រីកន្លងមក ។
នៅក្នុងពិធីប្រកាសកែរសម្រួលនោះ លោកជំទាវ ញូង ចរិយា ក៏ត្រូវបានតែងតាំងជាប្រធានកិត្តិយស សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី ត្រូវបានតែងតាំងជាប្រធានគណៈចលនាស្រ្តីខេត្តកំពង់ចាម រួមជាមួយសមាជិការមួយចំនួនទៀត ក៏បានបំពេញបន្ថែមនៅក្នុងរចនាសម្ព័ន្ធផងដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើរឲ្យលោកជំទាវនិងថ្នាក់ដឹកនាំដែលបានតែងតាំងក្នុងថ្ងៃនេះត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកប ដោយប្រសិទ្ធិភាពខ្ពស់ ដោយផ្តោតជាសំខាន់លើការ ងារកសិកម្ម សុខាភិបាល អប់រំ និងវិស័យផ្សេងៗទៀតដែលជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ចាម ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង