ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រី មានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម២ឆ្នាំនឹងអនុវត្តចាប់ពីដើមខែមករា ឆ្នាំ២០២០នេះតទៅ

105

ភ្នំពេញ៖ ការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រី មានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម២ឆ្នាំនឹងចាប់អនុវត្តពីដើមខែមករាឆ្នាំ២០២០នេះតទៅ ហើយដើម្បីសម្រួលដល់ការងារនេះអោយបាន ល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចប្រគល់ Tabletsចំនួន១០៥គ្រឿងអោយទៅក្រុមប្រឹក្សាសង្កាត់ទាំង១០៥ក្នុងរាជធានីភ្នំពេញ យកទៅប្រើប្រាស់ជាប្រយោងក្នុងការអនុវត្តគម្រោងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំអោយមានប្រសិទ្ធភាព។

  ពិធីប្រគល់និងទទួលនេះបានឡើងនាព្រឹកថ្ងៃទី៣០ធ្នូនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញនិងមានការចូលរួមពីសង្កាត់ទាំង១០៥។

  លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញបានគូសបញ្ជាក់ថា ផ្អែកតាមក្របខណ្ឌគោលនយោបាយ  ជាតិគាំពារង្គម២០១៦.២០២៥របស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអោយអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំក្នុងគ្រួសារក្រីក្រក្នុងគោលបំណងអភិវឌ្ឍន៏ធនធានមនុស្សចាប់តាំងពីទារកចាប់កំណើតក្នុងផ្ទៃមាតារហូតដល់អាយុក្រោម២ឆ្នាំ ព្រមទាំងដើម្បីលើកកំពស់សុខុមាលភាពមាតា និងទារក ជួយដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ និងដើម្បីជំរុញការលូតលាស់ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតីឪ្យដល់ទារក កុមារ ជួយលើកកំពស់ជីវភាពស្ត្រីមានផ្ទៃពោះក្រីក្រនៅតាមមូលដ្ឋានទូទាំងព្រះរាជាណាចក្រកម្ពុជា។

   លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនោះបានថ្លែងថា ការកសាងសមត្ថភាពមន្ត្រីអនុវត្តកម្មវិធីជាពិសេសមន្ត្រីរដ្ឋបាលសង្កាត់និងមូលដ្ឋានសុខាភិបាលសាធារណៈជាកិច្ចការបន្ទាន់ និងមិនអាចខ្វះបានក្នុងការកំណត់ភាពជោគជ័យនៃការអនុវត្តកម្មវិធី។ ដើម្បីសំរេចកិច្ចការនេះ រដ្ឋបាលរាជធានីភ្នំពេញសូមឲ្យិលោក លោកស្រី អាជ្ញាធរជំនាញពាក់ពន្ធ័ធ្វើយ៉ាងណាអនុវត្តកម្មវិធីឲ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមខ្លឹម

សារដូចមានចែងក្នុងសៀវភៅប្រតិបត្តិគោលស្ដីពីការឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំចាប់ពីដើមខែមករា ឆ្នាំ២០២០នេះតទៅ៕

 

អត្ថបទដែលជាប់ទាក់ទង