ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលជលផល ចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីរដូវធ្វើប្រហុក​ ​ផ្អក

113

ភ្នំពេញ៖ រដ្ឋបាលជលផល នៅថ្ងៃទី៣០ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីរដូវធ្វើប្រហុក​ ​ផ្អក។
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុ​ក្ខា​ប្រមាញ់ និងនេសាទ មាន​កិត្តិ​យសសូ​មជម្រា​បជូ​ន​ដំណឹង​បន្ថែម ដល់សាធារណជនឱ្យបានជ្រា​ប​ថា បន្ទាប់ពីបានធ្វើការតាម​ដា​ន លើស្ថានភាពទឹកក្នុង​បឹ​ងទន្លេ​សាបរួ​ចមក ឃើញ​ថា​គន្លង​ដាយ នៅតាមដងទន្លេសា​ប​ ក្នុងភូមិសាស្រ្តរាជធា​នី​ភ្នំពេ​ញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើនបន្តទៀតក្នុង​ខែ​បុស្ស​គឺ ចាប់ពីថ្ងៃ៧កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ
ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងនូវឥទ្ធិពលព្យុះ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញបងប្អូនប្រ​ជា​ពល​រដ្ឋដែ​លមាន​បំណង​ធ្វើប្រ​ហុក​ ផ្អក
ត្រីឆ្អើ​រ។ល។ សម្រាប់ទុកបរិភោគប្រ​ចាំ​ឆ្នាំ មេត្តាអញ្ជើញមកទិញត្រីក្នុង​ខែ​បុស្សនេះ​ទៀ​ត ឱ្យបានរួសរា​ន់ តាម​ពេលវេ​លា​
និងទីកន្លែង ​ដូចបានជម្រាបជូនខា​ង​លើ។

ជាមួយគ្នានេះដែរ រដ្ឋបាលជលផល សូមសំណូមពរដល់​អា​ជ្ញាធ​រមូ​លដ្ឋាន សមត្ថកិច្ចគ្រប់ជាន់​ថ្នា​ក់​
មេត្តាបង្កលក្ខណៈងា​យ​ស្រួល​ ជូនដល់ប្រជាព​ល​រដ្ឋបា​នធ្វើ​ដំ​ណើរ ទៅមកស្នាក់នៅនិងដឹ​ក​ជញ្ជូន​ផលិត​ផល​ត្រីកុំឱ្យ​
មានការរាំង​ស្ទះ តាមការគួរ៕

អត្ថបទដែលជាប់ទាក់ទង