ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀង ផ្ទេរឧស្ម័ននៅនាទីចុងក្រោយ ដើម្បីចៀសវាងការបញ្ឈប់ ការផ្គត់ផ្គង់ថាមពល ទៅអឺរ៉ុប

80


ក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន គឺ Gazprom និង Naftogaz បានឈានដល់កិច្ចព្រមព្រៀង ឈានទៅរកការផ្ទេរឧស្ម័នធម្មជាតិពីរុស្ស៊ី ទៅកាន់បណ្តាប្រទេសអឺរ៉ុប ដោយប្រើប្រាស់បណ្តាញបំពង់បង្ហូរប្រេងអ៊ុយក្រែន។
លោក Alexey Miller នាយកប្រតិបត្តិក្រុមហ៊ុន Gazprom បាននិយាយថា កិច្ចព្រមព្រៀងកញ្ចប់ ដែលបានចុះហត្ថលេខា រវាងក្រុមហ៊ុនរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យមានតុល្យភាព រវាងផលប្រយោជន៍រវាងភាគីទាំងពីរ។ ដៃគូដែលអាចទុកចិត្តបាន។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបង្ហើបឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងធានាការដឹកជញ្ជូនឧស្ម័នរុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេង នៅលើទឹកដីអ៊ុយក្រែន សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។

លោក Zelensky បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក កាលពីល្ងាចថ្ងៃចន្ទថា បន្ទាប់ពីកិច្ចសន្យាបច្ចុប្បន្នផុតសុពលភាព ភាគីទាំងអស់ នឹងមានជម្រើស ដើម្បីបន្តកិច្ចព្រមព្រៀង សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ។

យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Naftogaz របស់អ៊ុយក្រែន នឹងបញ្ជូនឧស្ម័នរុស្ស៊ីចំនួន ៦៥ ពាន់លានម៉ែត្រគូប នៅឆ្នាំ ២០២០ និង ៤០ ពាន់លានម៉ែត្រគូប ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ២០២១-២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង