ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករខេត្តកំពង់ធំ អនុវត្តន៍ការងារ បង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវប្រាំងបានជាង១៥២ភាគរយនៃផែនការ ដែលបានកំណត់

144

 

កំពង់ធំ៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំបានឱ្យ ដឹងនៅព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ថា គិតត្រឹម ខែធ្នូ ឆ្នាំ២០១៩មក កសិករខេត្តកំពង់ធំអនុវត្តន៍ការ បង្កបង្កើន ផលស្រូវប្រដេញទឹក និងស្រូវប្រាំងបានចំនួន៦០៨៧៣ហិកតា ស្មើនឹង១៥២,១៨ភាគរយ នៃផែនការចំនួន៤០០០០ហិកតា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន និងឆ្នាំនេះ ខ្ពស់ ជាងចំនួន៥៣៦០ហិកតា ហើយត្រូវប៉ះពាល់ដោយខ្វះខាតទឹក ស្រោចស្រពលើផ្ទៃដីចំនួន ៨៩៧១ហិកតា ក្នុងនោះបាន និងកំពុងជួយសង្រ្គោះ២៧១៨ហិកតា ហើយខូចខាតអស់ ចំនួន២២០ហិកតាដោយខ្វះប្រភពទឹក។
ទន្ទឹមនឹងនោះ ស្រុកតាំងគោក ប៉ះពាល់ចំនួន៨៧០ហិកតា កំពង់ជួយសង្រ្គោះ ១៣០ហិកតា។ ស្រុកកំពុងស្វាយប៉ះពាល់ចំនួន២៧៧៨ហិកតា កំពុងជួយសង្រ្គោះ ១០២៨ហិកតា។ ស្រុកសន្ទុកប៉ះពាល់ចំនួន១២៣២ហិកតា។ ស្រុកស្ទោងប៉ះពាល់ ២៤៦៦ហិកតា ក្នុងនោះខូចខាត ១៣៥ហិកតា។ ស្រុកប្រាសាទបល្ល័ង្គប៉ះពាល់១៣៦៥ហិកតា កំពុងជួយសង្គ្រោះ ១២៨០ហិកតា និងខូចខាត៨៥ហិកតា និងក្រុងស្ទឹងសែនប៉ះពាល់ ចំនួន២៦០ហិកតា បាន និងកំពុងជួយសង្គ្រោះ។
លោក ប៉ែន វណ្ណរិទ្ធ បានឱ្យដឹងថា រយៈពេលដូចគ្នានេះដែរកសិករខេត្តកំពង់ធំបាន យកចិត្តទុកដាក់ក្នុងការប្រមូលផលស្រូវវស្សាឆ្នាំ២០១៩សរុប បានចំនួន ២២០៧៧៧ហិកតា ដោយទទួលបានទិន្នផលមធ្យម២,៦៦០តោនក្នុង១ហិកតា។ ស្រូវផ្ការំដួលសើមតម្លៃមធ្យម ១១០០រៀលក្នុង១គីឡូក្រាមស្រូវចម្រុះតម្លៃមធ្យម៧៤០រៀលក្នុង១គីឡូក្រាម និងស្រូវ ៥៤៥១ តម្លៃមធ្យម៨០០រៀលក្នុង១គីឡូក្រាម។ ដំឡូងមីស្រស់តម្លៃ៣២០រៀល ក្នុង១គីឡូក្រាម។
ជាមួយគ្នានេះដែរ កសិករខេត្កកំពង់ធំបានយកចិត្តទុកដាក់ដាំដំណាំរួមផ្សំ រដូវប្រាំង ២០១៩-២០២០បានចំនួន២៦២ហិកតា៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង