ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះទឹកជំនន់វាយប្រហារ ក្រុងហ្សាការតា សម្លាប់មនុស្ស៩នាក់ ចំថ្ងៃឆ្លងឆ្នាំសាកល២០២០

74

 

ហ្សាការតា៖ អាជ្ញាធរបាននិយាយ នៅថ្ងៃពុធ ទី១ មករា ឆ្នាំ២០២០នេះថា មនុស្ស ៩ នាក់បានស្លាប់ បន្ទាប់ពីរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានរងគ្រោះដោយទឹកជំនន់ ដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃចូលឆ្នាំសកល បានបន្សល់ទុកនូវទឹកជំនន់ដ៏ច្រើនសន្ធឹកសន្ធាប់។

អគ្គិសនីត្រូវបានបិទនៅតាមសង្កាត់រាប់រយ នៅទូទាំងក្រុងហ្សាការតា ដែលមានប្រជាជនប្រមាណ ៣០ លាននាក់។ ខ្សែរថភ្លើងមួយចំនួន និងអាកាសយានដ្ឋានមួយ ក្នុងទីក្រុងនេះ ក៏ត្រូវបានបិទផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNA៕

អត្ថបទដែលជាប់ទាក់ទង