ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកែប រកឃើញជនរងគ្រោះចំនួន២៣នាក់ ក្នុងនោះស្លាប់៥នាក់

139

កែប៖ រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៣នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះស្លាប់៥នាក់ ( ស្រី៣នាក់ ) អ្នកនៅរស់រានមានជីវិត១៨នាក់។

បើតាមការផ្សព្វផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមម៉ោង៥:០០ព្រឹក ថ្ងៃទី០​៤ ម​ករា​ ឆ្នាំ២​០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់​បា​នរ​កឃើញ​ជនរង​គ្រោះចំនួ​ន២៣នាក់ ហើយដែលក្នុងនោះមានស្លា​ប់​៥នាក់។ មន្ទីរពេទ្យខេត្តកែប បានចេញរបាយការណ៍រាយនាម ជនរងគ្រោះក្នុងករណី បាក់រលំអគារ នាខេត្តកែប ដែលមន្ទីរពេទ្យ​ខេត្តកែប ទទួលបានពិនិត្យ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី ៤ ខែ មករា ឆ្នាំ២០២០នេះ៖ គឺជនរងគ្រោះសរុប២៣នាក់ ស្រី ៨នាក់ ក្នុងនោះ ៥នាក់ ស្លាប់ ស្រី៣ នាក់ ប្រុស ២នាក់ និងបញ្ជូនទៅខេត្តកំពត ចំនួន៤នាក់ ស្រី២នាក់ និងកំពុងសម្រាកមន្ទីរពេទ្យ ៨នាក់ ស្រី៣នាក់ ប្រុស ១១នាក់ ។ មកទល់ព្រឹកថ្ងៃទី ​៤ មករានេះ ក្រុមការងារសង្រ្គោះបន្ទាន់​កំ​ពុង​បន្ត​ប្រតិប​ត្តិកា​រគា​ស់រំលើងផ្ទាំងបេតុង កាត់​សសៃដែ​ករុក​រកប​ន្តទៀ​ត។

កាលពីយប់មិញថ្ងៃទី ​៣ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបានអញ្ជើញធ្វើដំណើ​រ​ពីភ្នំពេញម​ក​ទាំងយ​ប់ ហើយបាននៅជាមួយក្រុមការងារច​ម្រុះ​សង្គ្រោះ​បន្ទា​ន់រហូត​ដល់​ម៉ោង៥​:០០ទៀបភ្លឺ ចូលដល់ថ្ងៃទី ៤ មករា ដែលពេលនោះយើងបានជួ​យសង្គ្រោះ​ជនរ​ងគ្រោះ​២​នាក់​ប្តីប្រពន្ធ រួចផុតពីសេច​ក្តី​ស្លាប់​ ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអញ្ជើញ​ម​កសួ​រសុខ​ទុក្ខពួ​កគាត់ទាំ​ងពី​រនាក់ និងបងប្អូនរងគ្រោះជាច្រើ​ន​ទៀតនៅ​មន្ទី​រពេទ្យ​បង្អែក​ខេត្តកែ​ប​នេះ។

សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ងត៍បេតុងស​សៃ​ដែកកម្ពស់​៧​ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ​៤​:៣០នាទីល្ងាចថ្ងៃទី០៣ ​ខែ​មក​រា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មា​ន​ជនរ​ងគ្រោះ​ប្រមា​ណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលក​ប់​ជាប់នៅ​ក្នុង​នេះបា​ក់រ​លំ។

អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់​ប្រ​មាណជា​៩​០% ហើយដែលបានបាក់រលំនៅ​ពេ​លដែល​ចាក់ប្ល​ង់សេ​ជាន់លើ​ប​ង្អស់។ ប្រតិបត្តិការរុករក​ជ​នរ​ងគ្រោះ មានការចូលរួមដោយក​ម្លាំ​ងច​ម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ​ ​ក្រុមគ្រូ​ពេ​ទ្យ ក្រុមអ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាន​នៅក្នុ​ងខេត្ត​កែបនៅ​ឡើ​យ​៕

មកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កំពុងស្ថិតនៅជាមួយក្រុមការងារ ដើម្បីបន្តសកម្មភាពជួយសង្គ្រោះ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប មុននេះ ៕

មន្ទីរពេទ្យខេត្តកែប បានចេញរបាយការណ៍រាយនាម ជនរងគ្រោះក្នុងករណី បាក់រលំអគារ នាខេត្តកែប ដែលមន្ទីរពេទ្យ​ខេត្តកែប ទទួលបានពិនិត្យ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី ៤ ខែ មករា ឆ្នាំ២០២០នេះ៖

អត្ថបទដែលជាប់ទាក់ទង