ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរងគ្រោះ ដោយបាក់អាគារនៅក្រុងកែប ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យលោកសង្ឃ ត្រូវបានអាជ្ញាធរ រាជធានីភ្នំពេញ យកចិត្តទុកដាក់

1,082

ភ្នំពេញ៖ ដោយការយកចិត្តទុកដាក់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឃួង ស្រេងអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជនរងគ្រោះ២នាក់ម្តាយ កូន ដែលបានបញ្ជូនពីទីក្រុងកែប ក្រោយពីបាក់រលំអគារ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនិងស្រាលនោះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់ ខណៈដែលជនរូបគ្រោះ២រូបនេះ បាននិងកំពុងសម្រាក ព្យាបាល
នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ នារាជធានីភ្នំពេញ។
លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងលោកអ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុនៃរដ្ឋបាលរាជធានីភ្នំពេញតំណាងអោយ លោកឃួង ស្រេង កាលពីព្រឹកថ្ងៃទី០៤ខែមករាឆ្នាំនេះបាននាំយកថវិកាចំនួន០៤លានរៀលដែលជាថវិកាផ្ទាល់របស់លោកឃួង ស្រេង មកប្រគល់ជូនដល់ជនរងគ្រោះឈ្មោះ
លោកស្រី ជុំ អន ហៅ អូន ភេទស្រីអាយុ៣៥ឆ្នាំ
និងកូនប្រុសឈ្មោះ សាយ ចិត្តអាយុ១៥ឆ្នាំ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយម្តាយរងរបួសបាក់ឆ្អឹងកំភួនដៃស្តាំ និងឆ្អឹងដើមដៃឆ្វេង។រីឯ កូនរងរបួសស្រាល ក្រោយពីជនរងគ្រោះទាំង២រូបនេះ បានរងរបួសយ៉ាងធ្ងន់និងស្រាលក្រោយពីបាក់រលំអាគារកំពស់០៧ជាន់នៅទីក្រុងកែប។
   ក្នុងឱកាសនោះពួកគាត់ទាំង២នាក់ ម្តាយ កូន
បានថ្លែងអំណរគុណជាអនេកចំពោះ ការឧបត្ថម្ភថវិការបស់ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  ។
  គួររំលឹកថា ករណីបាក់ស្រុតអគារ កម្ពស់៧ជាន់ស្រុតចុះមកក្រោម សង្កត់មនុស្សរាប់សិបនាក់នោះ បាន
កើតឡើង កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្តសមាធិ គឺនៅខាងក្រោយស្នងការដ្ឋានខេត្តកែប ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។
  បើតាមប្រភពគួរអោយជឿជាក់មួយបានអោយដឹងថា
អគារកម្ពស់៧ជាន់នោះ បានសុំច្បាប់សាងសង់កម្ពស់៥ជាន់ ថែមពីលើអគារចាស់ ប៉ុន្តែបែរជាសាងសង់រហូតដល់៧ជាន់ ទើបបណ្តាលឲ្យបាក់សង្កត់កម្មករជាច្រើននាក់។
  គួរបញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ថវិកា​ជាង ១​លាន ៣​សែន​ដុល្លារ ពី​សប្បុរសជននានា នៅរសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​បែងចែក ផ្តល់ប្រាក់​ឧបត្ថម្ភ​ទាំងនោះ ដល់​ជនរងគ្រោះ ក្នុងករណី​បាក់ស្រុត រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប​។ ក្នុងនោះចំពោះ
សព​ជនរងគ្រោម្នាក់ ទទួលបាន ៥​ម៉ឺន​ដុល្លារ និង ១០​លាន​រៀល​ សម្រាប់​ពិធី​បុណ្យសព​។ចំណែក​អ្នករបួស ម្នាក់ៗ ទទួលបាន​ថវិកា ១​ម៉ឺន​ដុល្លារ​។​ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ឲ្យ​លោក សេង ទៀង ជំនួយការ​ផ្ទាល់​របស់​សម្ដេច យក​ថវិកា​ទាំងនោះ ទៅប្រគល់ជូន​ដល់ផ្ទះ​គ្រួសារ​នៃសព និង​ដល់​ជនរងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕
អត្ថបទដែលជាប់ទាក់ទង