ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ វិស្វករអន់ ឬ មកពីសំណូកក្រោមតុ ?

242

រលំអគារនៅខេត្តព្រះសីហនុលោកយន្ដ មីនដែលជាចៅហ្វាយខេត្តបានសម្រេចចិត្តចុះចេញ

ពីតំណែងចុះខេត្តកែបវិញលោកកែន សត្ថាក្លាហានឬទេ ?

ហេតុអ្វីក៏ខេត្តជាប់មាត់សមុទ្ររបស់ខ្មែរទទួលរងគ្រោះដោយសាររលំអគារបែបនេះ ?លោក

​វិស្វករខ្សោយ ឬ ក៏មានបញ្ហាក្រោមតុ ?ជាការពិតហ់យវប្បធម៌នៅស្រុកខ្មែរអ្នកដែលដេញថ្លៃបានគេ

​តែងតែយកគម្រោងនោះទៅលក់ឲ្យអ្នកដទៃធ្វើបន្តដោយតម្លៃស្រុះស្រួលគ្នាមួយឯខ្លួនឯងដែលជា

​អ្នកដឹញថ្លៃបានគឺស៊ីកម្រៃជើងសារដែលភាសាបាសរាំងគេហៅថាកុំមីស្យុងនោះ ។

អ្នកដែលបានបន្តនោះខ្លះគេយកទៅលក់បន្តទៀតហើយអ្នកដែលទទួលធ្វើចុងក្រោយនៅសល់

​កម្រៃចំនេញតែបន្តិចបន្តួចប៉ុណ្ណោះ ។អារឿងនៅសល់បន្តិចបន្តួចនេះហើយដែលអ្នកទទួលចុងក្រោយ

ត្រូវតែកឹបកេងទៅលើស៊ីម៉ង់តិ៍ ទៅលើទំហ៊ំដែក ទៅលើអិដ្ឋនោះ មិនតែប៉ុណ្ណោះគេអាចនឹងប្រើប្រាស់

បាយអរដែលលាយមិនមានគុណភាពដើម្បីឲ្យបានកម្រៃខ្លះដើម្បីចាយវាយ និងឈ្នួលកម្មករ ។

អគារនេះបន្តាប់ពីបញ្ចប់ការសាងសង់វាអាចក្លាយជាសណ្ឋាគារ ឬការិយាល័យ ឬ ខុនដូ ឬ

ជាកន្លែងដទៃទៀតដែលប្រមុលផ្ដុំដោយមនុស្សដូចជាករណីផ្សារទំនើប ឬ ភោជ្ជនីយដ្ឋានជាដើម ។

អ្វីៗវានឹងក្លាយជាកន្លែងប្រមូលផ្ដុំដោយមនុស្សចុះហេតុអ្វីក៏អ្នកជំនាញរបស់ខេត្ត ឬ អាជ្ញាធរ

ខេត្តធ្វេសប្រហែសយ៉ាងនេះឬក៏ហារស្លាក់ខ្ជាក់ទៅវាស្លែងដោយសារតែទទួលយកកំអួតរបស់គេ ?

នេះជាសោកនាដកម្មដែលអ្នកមានអំណាចនៅទីនោះត្រូវតែចេញមុខទទួលខុសត្រូវក្នុងថានៈ

​ជាម៉ែ ឩ៍ប្រជាជន ។កុំបានសាច់ទំពារឆ្ងាញ់ដល់ប៉ះសាច់មានឆ្អឹងបន្ទោសគេបន្ទោសឯងនោះមិនសក្តិ

​សមជាអ្នកគ្រប់គ្រងប្រជាជននោះទេ ។

មេខេត្ត និង អ្នកគ្រប់គ្រងសំណង់របស់ខេត្តគឺជាអ្នកដែលគួរតែទទួលថ្មោងមុនគេហើយកុំ

ប​ន្ទោសអ្នកដទៃតាមរបៀបអារឿងខុសៗរុញឲ្យគេ ឯអារឿងត្រូវៗទទួលយកតែម្នាក់ឯងនោះនេះមិន

​មែនជាវប្បធម៌របស់អ្នកដឹកនាំទេ ។យកគំរូសម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែនឲ្យបានតែត្រឹម

​២០ភាគរយក៏នាយខ្ញុំហ៊ានឲ្យពិន្ទុ១០០ដែរ ៕

អត្ថបទដែលជាប់ទាក់ទង